Sponsor
Amapapa News

រដ្ឋតិចហ្សាស់ៈ យោងតាមសម្តីរបស់ក្រុមមន្រ្តី និងវីដេអូដែលបានចាក់ផ្សាយដោយទូរទស្សន៍ក្នុងស្រុក បានឲ្យដឹងថា អគ្គិភ័យ និងផ្សែងខ្មៅ បានផុសឡើងកាលពីល្ងាចថ្ងៃសុក្រ ចេញពីរោងចក្រគីមី Arkema SA ដែលរងការខូចខាតដោយសារទឹកជំនន់ ស្ថិតនៅក្នុងរដ្ឋតិចហ្សាស់ សហរដ្ឋអាមេរិក ដែលជាករណីអគ្គីភ័យលើកទី២ ហើយក្នុងសប្តាហ៍នេះ។

ក្រុមហ៊ុនបាននិយាយកាលពីព្រឹកថ្ងៃសុក្រថា ពួកគេរំពឹងថានឹងមានអគ្គិភ័យកើតឡើងច្រើនទៀត ក្រោយទឹកជំនន់បង្កឡើងដោយសារព្យុះ Harvey បានកាត់ផ្តាច់ចរន្តអគ្គិសនីដែលផ្តល់ភាពត្រជាក់ដែលត្រូវការរក្សាសឺទែនស្តុកទឹកសរីរាង្គហើរ ពីការឡើងកម្តៅ និងឆេះនោះ។

ក្រុមហ៊ុន Arkema និងក្រុមមន្រ្តីសង្រ្គោះបន្ទាន់ បាននិយាយថា អគ្គិភ័យកាលពីថ្ងៃសុក្រ បានចាប់ផ្តើមឡើងនៅវេលាម៉ោងប្រហែល៥ល្ងាច និងមធ្យោបាយល្អបំផុតមានតែបណ្តោយឲ្យវាឆេះដោយខ្លួនឯងឲ្យអស់តែប៉ុណ្ណោះ។

ដោយឡែក អ្នកស្រុកដែលស្ថិតនៅចម្ងាយ២.៥គីឡូម៉ែត្រមជុំវិញរោងចក្រ Arkema ត្រូវបានជម្លៀសចេញកាលពីថ្ងៃពុធ រយៈពេលប៉ុន្មានម៉ោងមុនពេលអគ្គិភ័យលើកដំបូងបានឆាបឆេះឡើងកាលពីព្រឹកថ្ងៃព្រហស្បត្តិ៍៕

អគ្គិភ័យឆេះរោងចក្រគីមីជាថ្មី ក្នុងរដ្ឋតិចហ្សាស់ ក្រោយរងគ្រោះដោយសារព្យុះ Harvey
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor