
កាលពីម្សិលមិញ ដូចមហាជនបានដឹងហើយថា មានព័ត៌មានរឿងអាស្រូវរបស់តារាសម្តែងរូបសង្ហាគឺលោក ប៊ឺររី បានរងគ្រោះព្រោះលោកត្រូវបានបុរសម្នាក់ផ្សេងទៀត ចោទថាមានទំនាក់ទំនងស្នេហា ជាមួយនឹងសង្សារខ្លួន។ ក្នុងនោះផងដែលនារីដែលជាសង្សារបស់បុរសនិយាយមិនពិតលើលោក ប៊ឺររី មានការប្រតិកម្មយ៉ាងខ្លាំង និងបានធ្វើការ Live វីដេអូ យំនិងរៀបរាប់អំពីបញ្ហានេះឲ្យមហាជនបានដឹង។
ដោយឡែកកាលពីយប់ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៧ នៅវេលាម៉ោង ១១ បុរសដែលបង្កបញ្ហាខាងលើបានចេញមុខបកស្រាយ និងសុំទោសជាសាធារណៈ នៅលើគណនីយហ្វេសបុកមួយឈ្មោះ Berry Strawmvs ដោយលោកបានរៀបរាប់ថា:
រឿងដែលកើតឡើងគឺជាការយល់ច្រឡំ នេះគឺជាvideo បកស្រាយសូមទោសរបស់Alex ហើយខ្ញុំក៏មិនប្រកាន់តទៅទៀតដែរ តែសូមអោយប្អូនកែរខ្លួនមុនធ្វើអីសូមគិតអោយបានច្បាស់លាស់ព្រោះធ្វើអោយខូចឈ្មោះដល់ប្អូនស្រី Nhor Danith II ក៏ដូចជាខ្ញុំដែរ អរគុណ!!!១😥😥😥😥😥


វីដេអូខាងក្រោម:






Source: boredcam