
ភ្នំពេញៈ ក្រៅពីរំដោះក្មេងស្រីជាច្រើននាក់ ចេញពីទីតាំងម៉ាស្សាមួយកន្លែង នៅតាមបណ្តោយផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប៉ុន្មានម៉ោងមុននេះ ប៉ូលិសក៏បានឃាត់ខ្លួនស្ត្រីមេការម្នាក់ ផងដែរ។
មន្រ្តីប៉ូលិសបានប្រាប់ថា ក្រោយពីស្រាវជ្រាវមួយរយៈ នៅវេលាម៉ោង៥៖១៥នាទី ល្ងាចថ្ងៃសុក្រ ទី១ ខែកញ្ញានេះ ប៉ូលិសការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនក្រុងភ្នំពេញ ក៏បានចុះប្រតិបត្តិការបង្រ្កាប និងឆែកឆេរទីតាំងម៉ាស្សាមួយកន្លែង ឃាត់ខ្លួនមេការម្នាក់ ឈ្មោះ ញ៉ែត មុំ ភេទស្រី យុ៤៥ឆ្នាំ បន្ទាប់ពី៦នាក់ផ្សេងទៀត ដែលជាជនរងគ្រោះត្រូវបានរំដោះយកចេញ បន្ទាប់ពីពួកនាងត្រូវបានគេជួញដូរតាមរយៈការម៉ាស្សា ប៉ុន្តែបង្កប់សេវាកម្មផ្លូវភេទ៕







