Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ចម្រៀង Original «ពេលបាយនឹកម៉ែ» របស់តារាចម្រៀងលំដាប់ជួរមុខលោក ឆាយ វីរៈយុទ្ធ បាននឹងកំពុងចាក់ដោតអារម្មណ៍ទស្សនិកជនយ៉ាងខ្លាំង មិនថាពលករធ្វើការងារក្រៅប្រទេសទេ សូម្បីតែអ្នកចំណាកស្រុកមកធ្វើការនៅភ្នំពេញ ស្តាប់ហើយក៏កល់នឹងអួលដើមកហូរទឹកភ្នែកផងដែរ។

បទចម្រៀងថ្មី «ពេលបាយនឹកម៉ែ» នេះបានរៀបរាប់ពីស្ថានភាពកូនៗពេលរស់នៅចាយលុយឪពុកម្តាយ គ្មានចេះគិតគូរអ្វីនោះទេ ដឹងតែល្អ ឡូយឆាយ សប្បាយហ៊ឺហារ តែពេលចេញរកលុយដោយខ្លួនឯង ឃ្លាតឆ្ងាយពីគ្រួសារ ទើបដឹងថា ការលំបាកមានទំហំធំធេងប៉ុណ្ណា មេរៀនជីវិតខាងលើនេះ រឹតតែធ្វើឲ្យអ្នកស្តាប់ឮហើយសឹងតែទប់ទឹកភ្នែកពុំបាន។

តារាចម្រៀងដែលមានកំណើតនៅស្រុកស្រែក្នុងខេត្តកំពង់ចាម លោក ឆាយ វីរៈយុទ្ធ បានផ្តល់បទសម្ភាសខ្លីថា បទចម្រៀង Original មួយបទនេះជាកាដូសម្រាប់យុវវ័យ ជាសំចាន់តែម្តង ព្រោះបទនេះចង់រំលឹកកូនៗឲ្យឈ្វេងយល់បន្ថែមពីការលំបាក និងការខិតខំរបស់ឪពុកម្តាយ ជាពិសេសគឺការផ្តល់ការស្រឡាញ់គោរពនៅក្នុងគ្រួសារ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor