
បើយើងធ្វើដំណើរចេញពីរាជធានីភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ៥ឆ្ពោះទៅខេត្តកំពង់ឆ្នាំ បានចំងាយប្រហែល៤៥គីឡូម៉ែត យើងប្រាកដជាឃើញខ្លោងទ្វាវត្តមួយស្ថិតនៅខាងស្ដាំដៃ វត្តនេះមានឈ្មោះថាវត្តត្រឡែងកែងដែលជាអតីតរាជធានីខ្មែរក្នុងសម័យលង្វែក។ បងប្អូនអាចធ្វើដំណើរចូលទៅត្រង់តាមខ្លោងទ្វាវត្តនេះដែលអមដោយផ្ទះប្រជាពលរដ្ឋ ដើមឈើរធំៗ នឹងវាស្រែដ៏ល្វឹងល្វើយជាពិសេសគឺគុម្ភឬស្សីព្រៃជាច្រើនដែលនៅសេសល់តាំងពីសម័យលង្វែក បានបង្កើយជាទស្សនីយភាពដ៏ស្រស់បំព្រង។ ទីស្ថានមួយនេះមិនត្រឹមតែមានសំរស់ស្រស់ស្អាតប៉ុន្នោះទេថែមទាំងមានប្រវត្តដ៏យូរលង់ណាស់មកហើយ ជាពិសេសគឺជាប់ពាក់ព័ន្ធនឹងរឿងព្រេងខ្មែរ គឺរឿងព្រះគោព្រះកែវ។
ព្រោះតែតំបន់នេះមានប្រវត្តជាប់ពាក់ព័ន្ធទៅនឹងរឿងព្រេងមួយនេះហើយទើបនៅក្នុងភូមិនេះមានទីតាំងដើមស្វាយមួយដើមដែលប្រជាពលរដ្ឋមានជំនឿថាជាស្វាយដើមកំណើតរបស់ព្រះគោព្រកែវ។

បើតាមប្រសាសន៍របស់ចាស់ព្រឹទ្ធាចារ្យ និងអ្នកភូមិបានរៀបរាប់ថា ទីតាំងដើមស្វាយនេះគឺស្ថិតក្នុងភូមិស្រះចក ឃុំបន្ទាយលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហើយដើមស្វាយនេះគឺមានអាយុកាលរាប់រយឆ្នាំមកហើយគឺតជំនាន់តាំងពីដូនតាមកតែម្ដង បើតាមការរៀបរាប់បានបន្ដរទៀតថា កាលនោះម្ដាយព្រះគោព្រះកែវបានមកបេះផ្លែស្វាយនៅដើមមួយនេះ ហើយក៏ធ្លាក់ស្លាប់ទើបប្រសូត្របានព្រះគោព្រះកែវនៅទីនេះតែម្ដង ហើយក្រោយមកអ្នកស្រុកអ្នកភូមិបាននាំគ្នាគោរពបូជាទីនេះដោយយកដើមស្វាយជាទីតាំងសំរាប់ថ្វាយគឿងសក្ដារះផ្សេងៗទៅតាមលំអាន ក្រោយៗមកការគោរពបូជារបស់ប្រជាពលរដ្ឋចេះតែទទួលបានដូចបំណងរបស់ពួកគាត់ ទើបធ្វើឲ្យកន្លែងនេះល្បីសុះសាយទៅគ្រប់ទិសទី។
តាមគណនីហ្វេសបុក Pheak Tra កាលពីពេលថ្មីៗនេះបានទៅផ្ដិតយករូបភាព និងសាកសួរប្រជាជាពលរដ្ឋពីជំនឿ និងអភូតុហេតុផ្សេងៗដែលធ្លាប់កើតមាននៅទីនោះផងដែរ! បើចង់ជ្រាបច្បាស់សូមបងប្អូនទស្សនាវីដេអូខាងក្រោមនេះ៖








