Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រា បានបើករថយន្ដ Libero proមួយគ្រឿង ហើយក៏ជ្រុលទៅបុកគូទរថយន្ដឡិចស៊ីស៥៧០មួយគ្រឿង ពេញទំហឹង កាលពីវេលាម៉ោង៨និង១០នាទីយប់ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅចំណុចហាងនំបុ័ងបាយ័ន តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។

អ្នកឃើញហេតុការណ៍ បានអោយដឹងថាមុនពេលកើតហេតុគេឃើញ រថយន្ដLibero proមួយគ្រឿង ពណ៌ស្វាយ ពាក់ស្លាកលេខ ភ្នំពេញ 2AL-3706 បើកដោយបុរសម្នាក់ និងបុរសម្នាក់ទៀតរួមដំណើរជាមួយ ធ្វើដំណើរក្នុងទិសដៅពី ជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកគូទរថយន្ដទំនើប៥៧០មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ 2AG -0119 បើកដោយបុរសម្នាក់ និងស្ដ្រីម្នាក់ រួមទាំង​ក្មេងប្រុសម្នាក់ក្នុងរថយន្ត ដែលកំពុងឈប់ចាំរថយន្ដមួយគ្រឿងទៀតបត់នៅពីមុខ បណ្ដាលឲ្យ​រថយន្ដទាំងសងខាងរងការខូតខាតដូចគ្នា។

ក្រោយកើតហេតុមេការរបស់ភាគីរថយន្ដLibero proបានចុះមកដល់កន្លែងកើតហេតុហើយបាននិយាយគ្នាជាមួយភាគីខាងរថយន្ដទំនើប៥៧០ ដោយ​ភាគីខាងរថយន្ដ៥៧០ បានទារសំណង២០០០ដុល្លារ តែមិនត្រូវ រួចភាគីទាំង២ក៏ព្យាយាមដោះស្រាយគ្នាបន្ដ ដោយភាគីខាងរថយន្ដLibero pro បានចេញថ្លៃជួសជុលខ្លះទៅភាគីខាងរថយន្ដ៥៧០៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor