
បន្ទាប់ពីមានប្រតិកម្មផ្ទុះ ឡើងយ៉ាងកក្រើក Facebook នៅយប់ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៧ ថាលោកអាចារ្យ មាស សំណាង ទារលុយថ្លៃតម្កល់សព សាន ស្រីឡៃ ២៦០០ ដុល្លារ ដែលជាតម្លៃថ្លៃពេក ពីក្រុមហ៊ុន ទូរទស្សន៍ ហង្សមាស នោះ នៅយប់ដដែលលោកអាចារ្យ មាស សំណាង បានបំភ្លឺអោយដឹងតាមទូរស័ព្ទថា តម្លៃ ២៦០០ ដុល្លារ គឺបាននិយាយគ្នាជាមួយក្រុមហ៊ុនហង្ស មាស តាំងពីយប់ថ្ងៃទី ១៦ ខែ តុលា រួចមកហើយ។
ហើយទាក់ទាក់នឹងតម្លៃដែលលោកទារដល់ថ្នាក់នេះ គឺសម្រាប់ ៖
១៖ អាចារ្យ យោគី ៥ នាក់ តម្លៃ ៥០០ ដុល្លារ
២៖ ក្ដារម្ឈូសតម្លៃ ១៥០ ដុល្លារ
៣៖ សំរាប់ទិញគ្រឿងចាត់ចែងពីធីបុណ្យសព ៧០០ ដុល្លារ
៤៖ និង ឧបត្ថម្ភដល់វត្តសែនសុខ ១២៥០ ដុល្លារ ។

ស្រាប់តែពេលបុគ្គលិករបស់ទូរទស្សន៍ ហង្សមាស មកជួបស្រាប់តែឆ្លើយថាអត់មានលុយអោយទេ ។ លោកអាចារ្យ មាស សំណាង បានបន្តថា ពេលលឺបុគ្គលិកទូរទស្សន៍ហង្ស មាស ឆ្លើយថាអត់មានលុយ លោកក៏បាននិយាយថា ទូរទស្សន៍ ហង្សមាស ប៉ុនណាណីម្ដេចអត់លុយអោយអញ្ចឹង ?
បន្ទាប់មកមិនដឹងបុគ្គលិក ហង្ស មាស រាយការណ៍ទៅលោក មាស រឹទ្ធី ថាម៉េចទេ ស្រាប់តែមានផ្ទុះរឿងថា គាត់ជំរឹតទារលុយ ២៦០០ ដុល្លារ បើមិនអោយ អោយដឹកសពចេញទៅវិញ ។ លោកអាចារ្យ មាស សំណាង បានអះអាងថា លោកមិនបាននិយាយអោយដឹកសពចេញនោះទេ ហើយតម្លៃដែលលោកបានប្រាប់ទូរទស្សន៍ ហង្ស មាស ក៏លោកបានជជែកតម្លៃគ្នាជាមនជាមួយទូរស្សន៍ ហង្ស តាំងពីយប់ថ្ងៃទី ១៦ តុលា មកម្ល៉េះ ។
នេះបើយោងតាមការលើកឡើងរបស់លោក ផែង វណ្ណៈ ។
គួរបញ្ជាក់ថា នៅយប់ថ្ងៃទី ១៧ តុលា ឆ្នាំ ២០១៧ ម្សិលម៉ិញ លោក មាស រឹទ្ធី បានប្រតិកម្មចំពោះលោក មាស សំណាង ដែលទាថ្លៃតំកល់សព តារាចម្រៀង សាន ស្រីឡៃ ថ្លៃពេករហូតដល់ ២៦០០ ដុល្លារ ធ្វើអោយមហាជនរឹះគន់លោកអាចារ្យ មាស សំណាង ពេញលើបណ្ដាញសង្គម Facebook ។







