
កាលពីថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៧ លោកវិល្លាមដែលគេគ្រប់គ្នាស្គាល់ថាជាអ្នកនិយាយបញ្ហាសង្គមហេីយក្លាហានរហូតហ៊ានសុំប្រកួតនឹងកូនសម្ដេចហ៊ុនសែន ធ្លាប់បានវិភាគទុកមុនពីព្រឹត្តការណ៍របស់កម្ពុជា ថាប្រសិនជាកម្ពុជា បន្តបង្កេីតជំលោះនយោបាយការទូតជាមួយសហរដ្ឋអាមេរិកទៀត គឺថៃនឹងបណ្ដេញពលករកម្ពុជាដេីម្បីជាហេតុធ្វេីអោយសេដ្ឋកិច្ចកម្ពុជាចុះខ្សោយ ។
ការវិភាគរបស់លោកវិល្លាម ៖
សម្ដេច ហ៊ុនសែន គាត់ហ៊ានលេងនយោបាយចឹងមកពីគាត់ស្គាល់ចរឹតអាមេរិក ហេីយអាមេរិកវាចូលចិត្តអាចរឹតដដែល
ចរឹតអាមេរិកមិនងាយតដៃនឹងប្រទេសតូចទេ ហេីយចរឹតអាមេរិកមិនសូវគុំទៀតអាមេរិកមិនអាចដកទូតពីស្រុកខ្មែរទេសុំកុំភ័យព្រោះបេីវាដកបានន័យថាវាចាញ់ច្រាបចិន តែវាអាចបញ្ជាកូនដៃជេីងវាអោយវាយខ្មែរបាន ដូចជាកូរ៉េខាងត្បូង នឹងថៃ ក្នុងករណីអាមេរិកចង់តបតមែនយ៉ាងយូមួយខែទៀត «ដំបូងគឺថៃអាចយកលេសដេញពលករខ្មែរ» ដេីម្បីខ្ទប់ដង្ហេីមសេដ្ឋកិច្ចខ្មែរ
ហេីយនយោបាយរបៀបនេះគឺយកខ្លួនធ្វេីជាដៃឆ្វេងរបស់ចិនដេីម្បីប្រយុទ្ធជាមួយអាមេរិក ដេីម្បីអោយពិភពលោកឃេីញថាមានអ្នកប្រឆាំងនឹងអាមេរិកច្រេីនតែប៉ុណ្ណឹង
ក្នុងល័ក្ខខណ្ឌដែលសភាពការណ៍ស្ងប់ ពេលបានលុយនឹងការយកចិត្តទុកដាក់ពីចិនរួចហេីយ គាត់នឹងលែងលោកកឹមសុខា ហេីយអោបអាមេរិកវិញដដែល
តែនយោបាយជិះទូកច្រេីនចឹង វាអាចរហែកជេីង ឬអាចបាត់ផលចំណេញទាំងអស់ហេីយធ្លាក់ក្នុងអន្លង់ផលខាតតែម្ដង
ខ្មែរយេីងចូលចិត្តយកខ្លួនឯងជាល្បែងរបស់អ្នកដទៃឡេីងក្លាយជាវប្បធម៌ទៅហេីយ ។
គ្រប់មួយខែល្មមស្រាប់តែភាគី រាជរដ្ឋាភិបាលថៃប្រកាសថា នឹងបណ្ដេញពលករ ខ្មែរ ភូមា ឡាវ ដែលកំពុងធ្វេីការនៅប្រទេសថៃឲ្យ ត្រលប់ទៅប្រទេសកំណេីតវិញ ។
ចុចអាន៖ ខាងថៃត្រៀមដេញពលករខ្មែរ ខណៈតំណាងរាស្ត្រខ្មែរ រវល់ប្រជុំរឿងរំលាយគណបក្ស
ទាក់ទងនឹងបញ្ហាសង្គមខាងលើ កាលពីមុននេះបន្តិច វេលាម៉ោង ០៧ យប់ ថ្ងៃទី១៧នេះ លោក ក៍បាន Live វីដេអូនិយាយផងដែរ។

