
ហេតុការណ៍ បំផ្ទុះរថយន្តអត្តឃាតចំនួន០២គ្រឿង ដោយក្រុមភេរវករ al-Shabaab កាលពីថ្ងៃសៅ សប្ដាហ៍មុន នៅក្នុងប្រទេសសូម៉ាលី ដែលបានសម្លាប់អ្នកស្ម័គ្រចិត្តអឌ្ឍចន្ទក្រហមអន្តរជាតិយ៉ាងតិច ០៥នាក់ ខណៈដែលចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ទៅ ២៧៦នាក់។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន Sputnik បានចេញផ្សាយនាព្រឹកថ្ងៃច័ន្ទ ទី១៦ ឆ្នាំ២០១៧។

សហព័ន្ធកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ (IFRC) បានចេញសេចក្ដីថ្លែងការណ៍ កាលពីម្សិលមិញថា អ្នកស្ម័គ្រចិត្តអឌ្ឍចន្ទក្រហមចំនួន ០៥នាក់ ត្រូវបានសម្លាប់នៅក្នុងការផ្ទុះរថយន្តអត្តឃាត និងសម្លាប់មនុស្ស ២៧៦នាក់ នឹងរងរបួស ៣០០នាក់ នៅក្នុងរដ្ឋធានី ម៉ូហ្គា ឌីសស៊ូ ប្រទេសសូម៉ាលី។ IFRC បានបន្តទៀតថា អ្នកស្ម័គ្រចិត្ត និងបុគ្គលិកជាច្រើននាក់ នៃសមាគមអឌ្ឍចន្ទក្រហមតាមបណ្ដាប្រទេស ទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយបច្ចុប្បន្នកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ។


នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ប្រទេសសូម៉ាលី បានជួបប្រទះអំពើហិង្សា និងធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល ជាច្រើនឆ្នាំថែមទៀតផង៕