
មុននេះបន្តិច លោកឧកញ៉ាចិត្តធម៌ ដេវីតឆាយណាវ៉ា បានសរសេរក្នុងគណនីលោកថា៖
(បាត់សម្ដេចវិបុលបញ្ញា បាតដំណឹងអំពីអណ្ដូងប្រេងខ្មែរ)
អង្គុយធ្វើការងារភ្លេចអាហាថ្ងៃត្រង ព្រោះនឹកដល់ សម្តេចវិបុលបញ្ញា សុខ អាន អំពីអណ្ដូងបូមប្រេងឈូងសមុទ្រខ្មែរ។ ប្រហែលពេលកូនខ្ញុំមានចៅឲ្យខ្ញុំពរ ហើយចៅខ្ញុំមានចៅទួតទៀត មិនទាន់បានប្រេងសាំងនិងម៉ាស៊ូតខ្មែរប្រើផងមើលទៅ!?
ហ៊ឺកុំនិយាយច្រើនមិនចង់ខ្លាចគេខឹង ចំណាយពេ20នាទីចំអិនអាហារថ្ងៃត្រង់ញ៉ាំវិញ ម៉ោង4ហើយ។
លោកសរសេរបែបនេះបន្ទាប់ពីដំណឹងនៃការបូមប្រេងដំបូងពីឈូងសមុទ្រខ្មែរបានស្ងាត់សូន្យ ខណៈដែលពលរដ្ឋជាច្រេីនកំពុងរងចាំដំណក់ប្រេងដំបូងនោះ។

