Sponsor
អាម៉ាប៉ាប៉ាញ៉ូស

មេបញ្ជាការ​កងទ័ព​ជើង​ទឹក​អាមេរិក​ បាន​បាញ់​សាកល្បង​ប្រព័ន្ធ​កាំជ្រួច​មីស៊ីល​ (HIMARS) ចេញ​ពី​នាវា​ដឹកជញ្ជូន​ USS Anchorage​ ដែល​ជា​នាវា​ល្បាត​ នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ Sputnik បាន​ចេញ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៧ ខែ​តុលា ឆ្នាំ​២០១៧។

Image result for WATCH: US Marines Fire Vehicle-Launched Rocket System at Sea

មេបញ្ជាការ​កងទ័ព​ជើង​ទឹក​អាមេរិក​ លោក​ Cathal S. O’Connorបាន​និយាយ​ថា​ ការ​ធ្វើតេស្ត​ខាង​លើ​នេះ​ នៅ​ពេល​ធើ្វ​សម​យុទ្ធ​យោធា​ជើង​ទឹក​ Dawn Blitz​ នៅ​លើ​កោះ​មួយ​ ដែល​មាន​ចម្ងាយ​ប្រហែល​ ៧០គីឡូ​ម៉ែត្រ​ ពី​សមុទ្រ​ប៉ាស៊ីហ្វិក​។ លោក​ បាន​បន្ត​ទៀត​ថា​ “HIMARS​ គឺ​ប្រព័ន្ធ​មីស៊ីល​ វាយប្រហារ​ចំ​គោលដៅ​ រយៈ​ចម្ងាយ​មធ្យម​ និង​សម្រាប់​ការ​ការពារ​ នឹង​មិន​មាន​គំនិត​អ្វី​ផ្សេង​ទៀត​”

Related image

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ខែ​កញ្ញា​ មេបញ្ជាការ​ជាន់​ខ្ពស់​កងទ័ព​ជើង​ទឹក​អាមេរិក​ លោក​ Robert Neller​ បាន​និយាយ​ថា​ ប្រព័ន្ធ​មីស៊ីល​ HIMARS ជា​អាវុធ​សេរី​ទំនើប​ និង​ជា​ប្រព័ន្ធ​ការពារ​ ដែល​ជួយ​សម្រួល​ការងារ​ជា​ច្រើន​របស់​កង​ម៉ារីន​សហរដ្ឋ​អាមេរិក​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor