
នាការប្រកួតចុងក្រោយក្នុងពូល G ក្រុមកម្ពុជា U19 នឹងត្រូវជួបក្រុម U19 ហ្វីលីពីនក្នុងពានរង្វាន់ AFC U19 Championship ខណៈគ្រូបង្វឹកមីយ៉ាន់ម៉ាលោក Chit Naing បាននិយាយថាក្រុមកម្ពុជា អាចយកឈ្នះក្រុមU19 ហ្វីលីពីន៤ទៅ៥គ្រាប់។

ពេលអ្នកកាសែតសួរថា តើចំណុចណាខ្លះដែលលោកហ៊ានថាកម្ពុជាអាចឈ្នះហ្វីលីពីន៤ទៅ៥គ្រាប់ គ្រូបង្វឹកនាំកូនក្រុមរបស់ខ្លួនធ្លាប់ឈ្នះហ្វីលីពីន៦ទល់០កាលប្រកួតទីមួយ បាននិយាយថាទម្រង់លេងល្អ កម្រិតបច្ចេកទេស ឆន្ទៈនៃ ការលេងរបស់ U19 កម្ពុជាល្អជាងហ្វីលីពីន។

លោកបានបន្តទៀតថាក្រុមកម្ពុជាមានកម្រិតបច្ចេកទេសខ្ពស់ជាងហ្វីលីពីន ពិសេសតំបន់ការពារ និងបម្រើវាយបកលឿន ពិសេសការសហការក្រុមបានល្អជាងហ្វីលីពីន។
សូមបញ្ជាក់ផងដែរថាបន្ទាប់ពីឈ្នះ U19 មីយ៉ាន់ម៉ា ក្រុមកម្ពុជាកំពុងឈរលេខ២បណ្ដោះអាសន្ន មាន៣ពិន្ទុក្រោយឆ្លងកាត់២ប្រកួតឈ្នះមួយនៅលើមីយ៉ាន់ម៉ា ដែលមាន៣ពិន្ទុដូចគ្នាតែគិតតាមរូបមន្ត Head to Head។ ចំណែក U19 ចិនមាន៦ពិន្ទុឈរកំពូលតារាង៕