Sponsor
អាម៉ាប៉ាប៉ាញ៉ូស

សមាជិក​ព្រឹទ្ធសភា​ជាន់​ខ្ពស់​អាមេរិក​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ លោក​ ដូណាល់ ត្រាំ​ កំពុង​ដឹកនាំ​សហរដ្ឋ​អាមេរិក​ ឆ្ពោះ​ទៅ​រក​សង្គ្រាម​លោក​លើក​ទី​០៣ ហើយ​ការ​ដឹកនាំ​បច្ចុប្បន្ន​ គឺ​សម្របសម្រួល​សម្រាប់​កម្មវិធី​ទូរទស្សន៍​ ជា​ជាង​សេតវិមាន​។ នេះ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ រុស្ស៊ី (RT) បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​០៩ ខែ​តុលា ឆ្នាំ​២០១៧។

សមាជិក​ព្រឹទ្ធសភា​ជាន់​ខ្ពស់​អាមេរិក​លោក Bob Corker​ មក​ពី​គណបក្ស​សាធារណរដ្ឋ​ បាន​គូស​បញ្ជាក់​ថា​ “​លោក​ ដូណាល់ ត្រាំ​ បារម្ភ​ពី​ខ្ញុំ​…គាត់​បារម្ភ​ពី​អ្នក​រាល់​គ្នា​ ដែល​គិត​គូរ​ពី​ប្រទេស​របស់​យើង​”។ លោក​ បាន​បង្ហាញ​ពី​ការ​សង្ស័យ​ ចំពោះ​សមត្ថភាព​ដឹកនាំ​ប្រទេស​របស់​ លោក​ ដូណាល់ ត្រាំ​ ផង​ដែរ​ ដោយ​បាន​បន្ទោស​ថា​ បាន​ដឹកនាំ​ប្រទេស​ដូចជា​កម្មវិធី​ទូរទស្សន៍​ ព្រម​ទាំង​ចេញ​មុខ​ព្រមាន​ឥត​ឈប់ឈរ​លើ​បណ្ដា​ប្រទេស​ដទៃ​ ដែល​នេះ​ គឺ​ជា​ផ្លូវ​នាំ​សហរដ្ឋ​អាមេរិក​ ទៅ​កាន់​សង្រ្គាម​លោក​លើក​ទី​០៣។

ជុំវិញ​បញ្ហា​នេះ​ លោក​ Bob Corker​ ធ្វើ​ការ​កត់សម្គាល់​បន្ទាប់​ពី​ លោក​ ដូណាល់ ត្រាំ​ បាន​ចេញ​មុខ​ជា​ថ្មី​ព្រមាន​កូរ៉េខាងជើង​ ដោយ​បញ្ជាក់​ថា​ ដំណោះស្រាយ​តែ​មួយ​គត់​នឹង​ត្រូវ​ អនុវត្ត​ជា​មួយ​ទីក្រុង​ព្យុងយ៉ាង​ ដោយ​ការ​ប្រើប្រាស់​កម្លាំង​យោធា​ ប្រសិន​បើ​កូរ៉េខាងជើង​ កាន់​តែ​បង្ហាញ​ភាព​គឃ្លើន​ខ្លាំង​ជាង​សព្វ​ថ្ងៃ​នេះ​ទៀត​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor