Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក សំ សុគង់ ដែលជាមេធាវីការពារក្តីឲ្យគណបក្សសង្រ្គោះជាតិ (CNRP) និងជាមេធាវីតំណាងឲ្យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងចំណោមក្រុមមេធាវីផ្សេងទៀតបានអះអាងថា លោក កឹម សុខា ដែលកំពុងជាប់ពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ មានអារម្មណ៍ធម្មតា និងមិនតក់ស្លុតឡើង ក្រោយពីក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្ដឹងទៅតុលាការកំពូលដើម្បីស្នើសុំរំលាយគណបក្ស។

ក្នុងជំនួបសួរសុខទុក្ខលោក កឹម សុខា នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ នៅពន្ធនាគារត្រពាំងថ្លុង លោកមេធាវីបានពាំនាំចំពោះក្រុមមេធាវី៥រូបតំណាងឲ្យក្រសួងមហាផ្ទៃដាក់ពាក្យបណ្តឹងទៅតុលាការកំពូល កាលពីថ្ងៃទី៦ តុលាកន្លងមក នេះបើតាម លោក សំ សុគង់ បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃដដែល។

លោកអះអាងថា “ក្រុមមេធាវី បានទៅជួបគាត់ ហើយបានប្រាប់ព័ត៌មានហ្នឹង (រឿងបណ្ដឹងរំលាយបក្សសង្គ្រោះជាតិ) ប៉ុន្ដែគាត់មានអារម្មណ៍ធម្មតា និងមិនមានអារម្មណ៍អីទេ”។

សូមបញ្ជាក់ថា គណបក្សយុវជនកម្ពុជា និងគណបក្ស ហ៊្វុន ស៊ិនប៉ិច បានពាក្យបណ្តឹង នៅក្រសួងមហាផ្ទៃ ដើម្បីសុំឲ្យក្រសួងមហាផ្ទៃ រំលាយគណបក្សសង្គ្រោះជាតិ ដោយយោងទៅលើលោក កឹម សុខា មានជាប់ពាក់ព័ន្ធទៅនឹងអំពើក្បត់ជាតិ។ បន្ទាប់មកមិនបានប៉ុន្មានថ្ងៃផងក្រុមមេធាវីរបស់ក្រសួងមហាផ្ទៃ បានយកពាក្យបណ្តឹង ទៅដាក់នៅតុលាការកំពូល៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor