Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តបាឡែនមួយគ្រឿង បើកបរដោយបុរសម្នាក់ស្រវឹងស្រាជោកជាំ បាន​បុករះទ្រព្យសម្បត្តិ និងសម្ភារៈប្រជាពលរដ្ឋនៅតាមដងផ្លូវ និងជ្រុលទៅ​បុកចូលផ្ទះអ៊ុតសក់មួយកន្លែងទៅមុខលែងរួច ហើយប្រជាពលរដ្ឋស្វាគមន៍ម្ចាស់រថយន្តយ៉ាងចាស់ដៃដេកសន្លប់ស្តូកស្តឹង។

គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅហាងអ៊ុតសក់យីហោ បុរីព្រៃនគរ តាមបណ្តោយផ្លូវ៣១០ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

រថយន្តបង្កម៉ាកបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-7195 បើកបរដោយបុរសម្នាក់ឈ្មោះ ព្រុំ ឌុចមុនីកា ភេទប្រុស អាយុ៤០ឆ្នាំ ជាមន្រ្តីរាជការ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

មុនពេលកើតហេតុ គេឃើញរថយន្តបង្កបានបើកចេញពីផ្ទះរបស់ខ្លួន ដែលនៅជិតកើតហេតុ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៣១០ ក្នុងទិសដៅពីលិចទៅកើត ហើយ​បើករេពេញផ្លូវនិងបានបុករះសម្ភារៈប្រជាពលរដ្ឋជាច្រើននៅតាមចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាត ហើយរថយន្តមិនទាន់អស់ល្បឿន ក៏បានជ្រុលទៅបុកចូលផ្ទះអ៊ុតសក់ តើប​ទៅមុខលេងរួច។

ភ្លាមនោះប្រជាពលរដ្ឋបានផ្ទុះកំហឹងក៏បាននាំគ្នាវាយកម្ទេចកញ្ចក់រថយន្តមុខក្រោយបែកខ្ទេចខ្ទី និងបានវាយម្ចាស់រថយន្ត បណ្តាលឲ្យរងរបួសសន្លប់ស្តូកស្តឹង ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯគ្លីនិក សម្ភពរស្មី។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំ ដោះស្រាយពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor