
គ្រូបង្វឹកសញ្ជាតិប្រេស៊ីល លោក Leonardo Vitorino បានកាន់តំណែងជាគ្រូបង្វឹកជម្រើសជាតិកម្ពុជាអស់រយៈពេលជាង១០ខែ នឹងធ្លាប់បានដឹកនាំក្រុមជម្រើសជាតិកម្ពុជាក្នុងការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ជាច្រើនប្រកួត ទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។
ប៉ុន្តែពិតជាការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែនៅប៉ុន្មានម៉ោងមុន លោក Leonardo Vitorino បានប្រកាសជាផ្លូវការថា លោកលាលែងពីតំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជាហើយ និងបានអរគុណសម្រាប់ការគាំទ្រកន្លងមករបស់អ្នកគាំទ្រកម្ពុជាដែលមានចំពោះគាត់។
លោក Leonardo Vitorino បានសរសេរនៅលើគណនីយហ្វេកប៊ុករបស់លោកថា:សេចក្តីជូនដំណឹងជាផ្លូវការ:
សូមអរគុណដល់អ្នកគាំទ្រកម្ពុជាចំពោះពេលវេលាដ៏អស្ចារ្យ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនទាំងអស់ដែលធ្វើអោយខ្ញុំមានឱកាសធ្វើការនៅទីនេះ (បុគ្គលិកមន្ត្រីរាជការ កីទ្ឡាករអ្នកគ្រប់គ្រងនិងគ្រូបង្វឹក) ។ សូមអភ័យទោសចំពោះការមិនអាចផ្លាស់ប្តូរអ្វីមួយបាន។ ខ្ញុំសូមជូនពរដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាទទួលបានការរីកចំរើននិងល្អបំផុត ហើយសូមអរគុណចំពោះឱកាសអោយខ្ញុំដើម្បីដឹកនាំបាល់ទាត់ក្រុមជំរើសជាតិកម្ពុជា សូមអរគុណផងដែរអ្នកឧបត្ថម្ភ: Smart, SCG, Clear ... នឹង អ្នកដ៏ទៃទៀត ។ ខ្ញុំនឹងមិនភ្លេចអ្នកគាំទ្រកម្ពុជាទេ !!!
OFFICIAL: I'm not more Cambodia National Team Head Coach . Thank you so Cambodia Supporters to this great time here. I would like to say thank you so much to all peoples that I have the opportunity to work here (Staff, Officials , Players , Managers and Coaches ). Sorry for not being able to change some things. I wish all the best to Cambodia Football Federation and thank you to the opportunity to lead this Nation ! Thank you also the Sponsors : Smart , SCG , Clear and all others . I will never forget you Cambodia Supporter !!!
តើបងប្អូនយល់យ៉ាងណាដែរចំពោះការលេលែងរបស់លោក Leonardo Vitorino!!