Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ ក្មេងប្រុស៣នាក់ ចេញពីរាំលេងសប្បាយក្នុងក្លឹបដ្រាហ្គន ជាប់និងមាត់ព្រែកកំពត ត្រូវបានក្មេងអន្ធពាលមួយក្រុមមានគ្នា១០នាក់ ជិះម៉ូតូចំនួន៥គ្រឿង ដេញតាមកាប់ពីក្រោយក្មេងប្រុសទាំង៣នាក់ រហូតដល់លើស្ពានថ្មថ្មី សង្កាត់កំពង់បាយ ក្រុង-ខេត្តកំពត។

ហេតុការណ៍បង្កហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២៖២០នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ធ្វើឲ្យក្មេងប្រុសទាំង៣នាក់ ទាល់ច្រកគិចខ្លួនទៅមុខមិនរួច ក៏សម្រេចចិត្តលោតពីលើបង្កាន់ដៃស្ពានទាំង៣នាក់ ចូលក្នុងទឹកព្រែកកំពង់បាយតែម្តង ខណៈពេលដែលពួកក្រុមអន្ធពាលធ្វើសកម្មភាពភ្លាមៗនោះ កម្លាំងកងរាជអាវុធក្រុង និងសមត្ថកិច្ចប្រចាំការ នៅគោលដៅស្ពាន និងរង្វង់មូលទឹករលកក្រុងកំពត ក្នុងនោះភ្នាក់ងារសារព័ត៌មាន ទូរទស្សន៍លេខ៨ និងលេខ៩ ដែលប្រចាំការនៅជិតនោះ រួមនិងសមត្ថកិច្ច បានជួយសង្គ្រោះក្មេងប្រុសទាំង៣នាក់ ខាងលើ ក៏ប៉ុន្តែគួអោយសោកស្តាយផងដែរ ក្មេងប្រុសទាំង៣នាក់ បានហែលទឹកឡើងគោគមកវិញបានតែ២នាក់ប៉ុណ្ណោះ ខណៈពេលដែលក្មេងប្រុសទាំង២នាក់ រួចផុតពីសេចក្តីស្លាប់ ខាងសមត្ថកិច្ចបានសាកសួរធ្វើកំណត់ហេតុពាក់ព័ន្ធក្នុងករណីខាងលើ ក្នុងនោះ។

ក្មេងម្នាក់ ក្នុងចំណោមក្មេងប្រុសទាំង៣នាក់ បានបញ្ជាក់ឲ្យដឹងថា រូបគេមានឈ្មោះ លី លៀម ភេទប្រុស អាយុ១៩ឆ្នាំ ទី២.ឈ្មោះ រឿន លក្ខិណា ភេទប្រុស អាយុ២០ឆ្នាំ ចំណែកឯម្នាក់ទៀតបាត់ខ្លួន មានឈ្មោះ សេង អៀន ហៅ(ពិជ្រ) ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំង៣ មានទីលំនៅភូមិត្រពាំងព្រីងខាងត្បូង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។

លោកវរសេនីយ៍ត្រី កែវ មុន្នី អធិការក្រុងកំពត ក៏បានមកដល់គោលដៅលើស្ពានថ្មថ្មីភ្លាមៗនាពេលនោះផងដែរ ក្រោយពីមន្ត្រីក្រោមឱវាទបានរាយការណ៍ជូនលោក ហើយលោកក៏បានបញ្ជាកម្លាំងរបស់លោកជួយពិនិត្យរកមើល និងគ្រែងសាកសពអណ្តែតផុសមកឡើង តែលោកក៏បានសោកស្តាយសាកសពក្មេងដែលបាត់នោះមិនអាចរកឃើញ តែសកម្មភាពនៅតែបន្តស្វែងរកសាកសពខាងលើ រហូតមកដល់ម៉ោង៤និង១៥នាទីល្ងាចថ្ងៃដដែល ត្រូវបានទូកអូសរកឃើញ ខណៈដែលទូកអូសចូលមង ស្ថិតនៅកណ្តាលព្រែកកំពត ជិតស្ពានថ្មថ្មីនៅខាងត្បូងស្ពាន ហើយភ្មាមៗនោះ ត្រូវបានសាច់ញាតិ និងប្រជាពលរដ្ឋជួយលើកយកមកលើគោគ ដើម្បីអោយសមត្ថកិច្ចជំនាញធ្វើសកលវច្ច័យពិនិត្យសាកសព រួចក៏ប្រគល់អោយសាច់ញាតិយកទៅធ្បើបុណ្យតាមប្រពៃណី។

គួរំលឹកផងដែរថា ក្នុងករណីហេតុការណ៍ខាងលើនេះ ត្រូវបានមតិប្រជាពលរដ្ឋអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងកំពត បានលើកឡើងថា ក្រុមក្មេងស្ទាវអន្ធពាលខាងលើនេះ មានភាពសាហាវណាស់ ឲ្យតែក្មេងៗមកពីស្រុកស្រែមកលេងកម្សាន្តក្រុងម្តងម្កាល ទោះបីមិនមានរឿងអ្វីក៏ដោយ ក៏ពួកក្រុមក្មេងអន្ធពាលឈាមរាវទាំងនោះ វាយតបបង្កហិង្សាផងដែរ។

ពួកគាត់បានបន្តថា ករណីកាប់និងដាវសាំម៉ូរ៉ៃ និងដំបងខាងលើនេះ មិនមែនជាករណីលើកទី១ទេ គឺកន្លងមកជាច្រើនលើកច្រើនសាមកហើយ ហើយកន្លងមកមានការបង្ក្រាបពីសមត្ថកិច្ចយ៉ាងណាក៏ដោយ ក៏ពួកក្រុមក្មេងអន្ធពាលទាំងមិនចេះរៀងចាលដែរ នៅតែបង្កហេតុជាបន្តបន្ទាប់គ្មានញញើតច្បាប់បន្តិចសោះឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor