
ក្រោយបែកធ្លាយសម្លេងរបស់ អតីតឧបនាយករដ្ឋមន្ត្រី លោក លឺ ឡាយស្រេង តាមសារព័ត៌មាន Freshnews រួចមក សម្ដេច ហ៊ុនសែន ប្រកាសថានឹងប្ដឹងលោក លឺឡាយស្រេង ដែលប្រមាថព្រះមហាក្សត្រ ។

ហើយនៅវេលាម៉ោង៦៖១០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ មន្រ្តីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា លោក លឺ ឡាយស្រេង បានចាកចេញពីកម្ពុជា ទៅកាន់ទីក្រុងបាងកកហើយ តាមជើងហោះហើរ Bangkok Air PG 938 ។
ចុចអាន៖ លោក លឺ ឡាយស្រេង សូមព្រះរាជទាន លើកលែងទោស ពីព្រះមហាក្សត្រ

ផ្ទុយទៅវិញខណៈដែលសមាគមវៀតណាម ដែលប្រេីប្រាស់ Page វាយប្រហាប្រមាថព្រះមហាក្សត្រល្បីល្បាញ ពេញបណ្ដាញសង្គម រហូតក្ដៅក្រហាយដល់ពលរដ្ឋជាច្រេីននោះ បែរជាគ្មានអ្នកប្ដឹង ហេីយខាងក្រសួងមហាផ្ទៃថាពុំមានសមត្ថកិច្ចទៅលេីរឿងនេះឡេីយ ។
