Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ការស្លាប់យ៉ាងសាហាវស្ទើរមិនគួរឲ្យជឿរបស់ តារាចម្រៀង សាន ស្រីឡៃ កំពុងបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងទាំងមហាជន និងអ្នកសិល្បះរួមអាជីបជាច្រើនអ្នកទៀត ក្រោយពីនាងត្រូវបានគេបាញ់សម្លាប់កាលពីវេលាម៉ោង ៤ រសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៧។

ជាក់ស្ថែង បើយោងតាមគណនីយហ្វេសប៊ុក របស់លោក Kao Seiha ដែលគេស្គាល់ថាជាអ្នក​ដឹកនាំ​សំដែងនៅផលិតកម្មហង្សមាស បានសរសេរសារយ៉ាងក្រៀមក្រំ ស្ទើរទប់ទឹកភ្នែកមិនបានយ៉ាងដូច្នេះថា:

សាន ស្រីឡៃស្រីឡៃ អើយបងទទួលយកមិនបានទេ! ក្រោកមកវិញមកអូន ក្រុមការងារតក់ស្លុតណាស់ រឿងយើងថតមិនទាន់ចប់ទេ។ អូនឯងទើបខលសុំបងលើកថ្ងៃថតពីម្សិលសោះ បងក៏ជ្រុលសម្ដីធំដាក់ទៀត! មិនគួរទេអូន! អនុស្សាវរីយ៍យើងរួមការងារជាមួយគ្នា2ខែនេះ អូនបានសាងភាពរីករាយច្រើនជាងគេ អូនស៊ុបប្រាយខួបបង ធ្វើឲ្យបងភ័យស្លន់ស្លោ បងខឹងដាច់ក្បាលដាច់កន្ទុយ ព្រឹកឡើងបងស្ដីឲ្យរហូតយំទៀត!

ផ្អែម ត្រជាក់ ក្ដៅ យើងបានរួមការងារគ្នាជាក្រុមសម្រាប់រឿងយើងច្រើនណាស់! សូមអូនទៅកាន់សុគភព ហើយកុំអាយុខ្លីដូចជាតិនេះទៀត! ក្រុមការងារថតរឿងយើង រន្ឋត់ និងសោកសង្រែងគ្រប់ៗគ្នា អាឡោះអាល័យអូន រកពាក្យអ្វីនិយាយមិនចេញទេ! យប់នេះថតចប់នៅកោះដាច់ ពួកយើងនឹងទៅចាត់ចែងបុណ្យសពអូនហើយ។

សិល្បះដ៏ទៃទៀតដែលចូលរួមរំលែកទុក្ខ សាន ស្រីឡៃ

ប្រភព: seiha.kao"

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor