
ក្រោយកម្មវិធីប្រលងចម្រៀងលំដាប់ ពិភពលោក The Voice Kids Cambodia បានបញ្ចប់ទៅដោយរកឃើញ នូវម្ចាស់ជ័យលាភី គឺកុមារមកពីខេត្តបាត់ដំបង កុមារា ពេជ្រ ថៃ។ ជាមួយគ្នានោះដែរ ក៍មានការរម្លឹកពីប្រវត្តិ របស់ កុមារា ពេជ្រ ថៃ ដែលមានការលំបាក និងកម្សត់ ដោយរស់នៅជាមួយជីដូន ឯឪពុកម្ដាយ ទៅធ្វើការនៅប្រទេសថៃ ។
ប៉ុន្តែគ្រប់គ្នាក៍មិនបានចាប់អារម្មណ៍ ទៅលើប្រវត្តិ របស់កុមារា ឡុង លីគ័ង្គ ទេ ដែលជាគូប្រជែង របស់ កុមារា ពេជ្រ ថៃ បើនិយាយពីរឿងកម្សត់វិញ ក្មេងប្រុសម្នាក់នេះ ក៍មានជីវិតកម្សត់ផងដែរ ដោយរូបគេមានឪពុក ជាអ្នកបើកឡានដឹកកម្មកររោងចក្រ ឯម្ដាយជាអ្នកធ្វើការនៅរោងចក្រ។
កុមារា ឡុង លីគ័ង្គ មានអាយុ ៩ឆ្នាំ រៀនថ្នាក់ទី ៣ មកពីខេត្តតាកែវ កាលមិនទាន់មកច្រើន ដំបូងម្ដាយជំទាស់មិនចង់ឲ្យមកប្រលងទេ តែលី គ័ង្គ បានជំរុញម្ដាយ ដោយនិយាយថា មានអីច្រើនម៉ាក់ អស់តែ ១ម៉ឺនរៀលតើ។

ចំពោះការ ចេះច្រៀង របស់លី គ័ង្គ គឺហាត់រៀនខ្លួនឯងច្រៀងតាមទូរសព្ទដៃ និងប៉ា គាត់ចាក់បាស់ ខារ៉ាអូខេឲ្យច្រៀង ។
នៅថ្ងៃអនាគត លីគ័ង្គ ចង់ធ្វើជាតារាចម្រៀងអាជីពមួយរូប៕
សូមទស្សនាវីដេអូនេះការប្រកួតរបស់ លីគ័ង្គ

