Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា​ ក្រុមកីឡាករទាំងអស់ ដែលនឹងត្រូវជិះរថយន្តក្រុងសាធារណៈ មិនត្រូវបង់ប្រាក់នោះឡើយ​ ចាបពីថ្ងៃទី១៥​ ខែតុលា​ ឆ្នាំ២០១៧​ ខាងមុខ។

ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧​ បានឲ្យដឹងថា​ គណៈកម្មការអូឡាំពិកត្រូវបញ្ជាក់ឲ្យបានច្បាស់កីឡាករ មានប្រហែលជាង៥ពាន់នាក់ ត្រូវឲ្យជិះរថយន្តក្រុង ឥតគិតថ្លៃដូចកម្មករដែរ។ នេះជាការជួយសម្រួលមួយ ឲ្យកីឡាករមានការឈានឡើង សម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ។

សម្ដេច​ថា​ "នៅថ្ងៃ១៥តុលាខាងមុខ ទាំងពលរដ្ឋ និងកីឡាករ នឹងទទួលបានរឿងល្អ២ ដោយកីឡាករ នឹងជិះរថយន្តមិនបង់ប្រាក់ ដូចកម្មករដែរ។ មួយទៀតពលរដ្ឋ ធ្វើដំណើរតាមផ្លូវ និងស្ពានលីយ៉ុងផាត ក៏មិនត្រូវបង់ប្រាក់ដែរ"៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor