Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាលៈ តើប្ដីឯណាទ្រាំបាន ពេលឃើញប្រពន្ធ ដែលធ្លាប់ឱបនឹងទ្រូង បាននាំប្រុសស្នេហ៍ទៅរួមមេត្រីក្នុងផ្ទះសំណាក់ ធ្វើឲ្យប្ដីទប់កំហឹងមិនបាន ក៏សម្រេចចិត្ត ប្ដឹងសមត្ថកិច្ចឲ្យឃាត់ជាក់ស្ដែង កាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ចំណុចផ្ទះសំណាក់យីហោ “ឧត្តុងមហាហេង” ភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។

សមត្ថកិច្ច បានឲ្យដឹងថា បុរសជាប្ដី ឈ្មោះ យូ សអាត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ ជាងធ្មេញ រស់នៅ​ភូមិឃ្នង ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ប្រពន្ធឈ្មោះ ជុំ សង់ទី អាយុ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាម ។ ចំណែកប្រុសស្នេហ៍ឈ្មោះ សេត អះម៉ាត់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ៌ស្លាម មុខរបរលក់គុយទាវ មាន​ទីលំនៅភូមិព្រៃនីស ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

បើតាមការរៀបរាប់ពីបុរសជាប្ដី បានឲ្យដឹងថា នៅក្នុងអំឡុងឆ្នាំ២០០២ គាត់និងប្រពន្ធ បានរៀងការ ដោយបានចុះអាតាស៊ីវិលត្រឹមត្រូវ ហើយ​រួមរស់ជាមួយគ្នា បានកូនស្រីពីរនាក់។

បុរសជាប្ដីបន្តថា នៅដើមឆ្នាំ២០១៦ គាត់​មានការសង្ស័យប្រពន្ធរបស់គាត់​ មានចិត្តផិតក្បត់ស្នេហាជាមួយបុរសឈ្មោះ សេត អះម៉ាត់ ហើយក៏បានតាមដានប្រពន្ធគាត់​ រហូតដល់ថ្ងៃខែកើតហេតុខាង គាត់បាន​បាត់ប្រពន្ធពីផ្ទះ ក៏បានតាមដាន ស្រាប់តែរកឃើញនៅផ្ទះសំណាក់យីហោ “ឧត្តុងមហាហេង” រួចគាត់​ក៏បានមកប្តឹងផ្ទាល់មាត់សមត្ថកិច្ចនគរបាលប៉ុស្តិ៍វិហារលួង ឲ្យ​ជួយអន្តរាគមន៍ ភ្លាមនោះ សមត្ថកិច្ច បានចុះមក​នាំខ្លួនប្រពន្ធគាន់ និងប្រុសស្នេហ៍ បញ្ជូនមកអធិការដ្នាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ។

ក្រោយពីសាកសួរអ្នក​ទាំងពីរនាក់ បានឆ្លើយសារភាពថា ខ្លួនទាំងពីរនាក់ពិតជាបានលួចលាក់ស្រលាញ់គ្នា ព្រមទាំងបានរួមភេទជាមួយគ្នាទៀតផង។ បច្ចុប្បន្ន​កម្លាំងជំនាញ អ្នកទាំងពីរ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការបន្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor