Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ថ្ងៃទី១០ ខែ តុលា ឆ្នាំ ២០១៧ នេះក្រសួងការ​បរទេសវៀតណាមបាន​​ថ្លែងការខណៈដែលសម្ដេចក្រឡាហោមសខេង ប្រតិកម្មដកហូតឯកសាររដ្ឋបាលខុសច្បាប់ពីជនអន្តោប្រវេសន៍ ។

​លោកស្រី ឡេ ធី​ធូ​ហាំង (Lê Thị Thu Hằng) បានមានប្រសាសន៍ក្នុងសន្ទរកថាយ៉ាងដូច្នេះថា កម្ពុជានឹងវៀតណាមជាមិត្តល្អនឹងគ្នា​ដោយមាន​សហប្រតិបត្តិការ​ជាមួយគ្នាយ៉ាងល្អ​ឥតខ្ចោះ ដោយយោងតាមស្មារតី​នេះលោកស្រីទាមទារ​អោយប្រទេសកម្ពុជាយកចិត្តទុកដាក់បង្កេីតលក្ខណស្របច្បាប់ណាមួយជូនដល់ពលរដ្ឋកម្ពុជាដែលមានដេីមកំណេីតវៀតណាម លោកស្រីសង្ឃឹមយ៉ាងម៉ុតមាំថាប្រទេសទាំងពីនឹងមានចំណងសាមគ្គីល្អជានិរន្ត។

គូសបញ្ជាក់ផងដែរថាការថ្លែង​បែបនេះគឺ​កេីតឡេីងបន្ទាប់ពីសម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាអោយអគ្គស្នងការរងទទួលបន្ទុកអន្តោប្រវេសន៍ដកហូត​ឯកសាខុសច្បាប់​ទៅជនអន្តោប្រវេសន៍៧ម៉ឺននាក់ដែលភាគច្រេីនជាជនជាតិវៀតណាម។ 

យ៉ាងណាមិញយេីងមិនទាន់បានទទួលការបំភ្លឺនឹងបកស្រាយជុំវិញករណីនេះនៅឡេីយទេពីសំណាក់មន្ត្រីរដ្ឋាភិបាលកម្ពុជាទាក់ទងនឹងការប្រតិកម្មពីសំណាក់វៀតណាមនេះ។
 

សារព័ត៌មានវៀតណាមចុះផ្សាយ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor