Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តហាយឡែនឌ័រមួយគ្រឿង ប្រើប្រាស់ល្បឿនលឿនពេក បាន​រេចង្កូតទៅបុកខឿនរង្វង់មូលព្រហ្មមុខបួន បណ្ដាលឲ្យរថយន្តដាច់កង់មុខម្ខាង បង្កឲ្យ​មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវលេខ6A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍ បានឲ្យ​ដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ និងអ្នករួមដំណើរពីរបីនាក់ទៀត បើករថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌ស្ករ គ្មានស្លាកលេខ បើកល្បឿនលឿនក្នុងទិសដៅពីកើ​តទៅលិច ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកខឿនរង្វង់មូលព្រហ្មមុខបួនពេញទំហឹង បណ្តាលឲ្យ​រថយន្តរងការខូចខាតដាច់ក្រឡេកង់ បើកទៅមុខលែងរួច ចំណែកម្ចាស់រថយន្ត និងអ្នករួមដំណើរខាងលើ ត្រូវបានរថយន្តមួយគ្រឿងទៀតមកដឹកចេញពីកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅនៃការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ រថយន្តចូលមកធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor