
កំពង់ស្ពឺៈ ក្មេងស្រីម្នាក់ស្លាប់បាត់បង់ជីវិត បន្ទាប់ពីរថយន្តដឹកទឹកកក១គ្រឿងថយកិន កាលពីវេលាម៉ោង៦ និង២០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ នៅផ្លូវលំ ក្នុងភូមិស្នោរទី១ សង្កាត់រការធំ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត១គ្រឿង ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ដឹកទឹកកក បើកបរដោយឈ្មោះ ជា គឹមលៀង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអង្គសិរី សង្កាត់រការធំ ក្រុងច្បារមន ពេលដែលដាក់ទឹកកកឲ្យម៉ូយរួចហើយ ក៏រថយន្ដ ដោយមិនបានប្រុងប្រយ័ត្ន ក៏កិនក្មេងស្រីម្នាក់ឈ្មោះ ហួន អូន អាយុ៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុ អ្នកបើកបររថយន្ដបើកគេចបាត់ ហើយសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន ដើម្បីចាត់ការតាមច្បាប់៕

