Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បន្ទាប់ពីបងស្រីខ្លួនបានចាកចេញទៅគ្មានថ្ងៃត្រលប់ ប្អូនស្រីពៅ របស់ តារាចម្រៀង សាន្ត ស្រីឡៃ ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំង ព្រោះតែក្មេងម្នាក់នេះគឺ គួរឲ្យស្រលាញ់ និងក្រោយពីមានការជួយជ្រោមជ្រែងពីសំណាក់តារាចម្រៀងលំដាក់កំពូល អ្នកនាង ពេជ្រ សោភា ផង។

ប្អូនស្រីពៅរបស់សាន្ត ស្រីឡៃ មានឈ្មោះថា សាន្ត ម៉ីនាង អាយុ ១០ ឆ្នាំ រៀនថ្នាក់ទី៤ ពេលធំឡើងនាងតែងតែប៉ងចង់ក្លាយជាតារាចម្រៀងល្បីមួយរូប ដូចបងស្រីរបស់ខ្លួនដែរ។ នេះបើតាមការឲ្យដឹង ពេលដែលអ្នកនាង សាន្ត ស្រីឡៃ នៅមានជីវិត។

ដោយឡែកថ្មីៗនេះ ប្អូនស្រី សាន្ត ម៉ីនាង បាន Live វីដេអូ និយាយកំសាន្តជាមួយប្រិយមិត្តក្នុងបណ្តាញសង្គម។ ប៉ុន្តែក៏មានការភ្ញាក់ផ្អើលជាខ្លាំងផងដែរ បន្ទាប់ ពី ប្អូនស្រីពៅ ស្រីឡៃ បានបកស្រាយបទច្រៀងរបស់បងស្រី បានយ៉ាងពីព្រោះ ព្រមទាំងដូចសម្លេងបងស្រីខ្លួនបិះបិត។។

សូមទស្សនាវីដេអូរបស់ប្អូនស្រីឡៃខាងក្រោម:

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor