Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ តារាកំប្លែងជើងចាស់លោក ជួង ជី ហៅនាយកុយ បានចេញវិដេអូឃ្លីបបកស្រាយ រឿងតា ចេក តារាកំប្លែងរួមក្រុម មានជីវភាពលំបាកតោកយ៉ាកលក់ទឹកសុទ្ឋតាមផ្លូវ។ ដើម្បីបន្សាបព័ត៌មាននេះ ដែលតែងតែលេចឮរឿងរបស់កូនក្រុម នាយ កុយ បានចេញមុខអះអាងដោយថតជាវិដេអូនិយាយផ្តោតលើតា ចេក តាមរយៈហ្វេសប៊ុកលោក ហេង ឡុង​ ទៀតផង។

នាយ កុយ បានបញ្ជាក់ថា "សូមបងប្អូនទស្សនិកជនយល់ផង ពិសេសបណ្តាព័ត៌មានមួយចំនួន មុននឹងចុះផ្សាយសួរនាំលោកអំពីរឿងរបស់កូនក្រុម។ ការពិតនាយ ចេក មិនដល់ថ្នាក់ក្រដូច អ៊ុំ គន្ឋា ឬតារាសិល្បៈមួយចំនួនទេ គាត់ដើរលក់ទឹកសុទ្ធ គឺដើម្បីទប់ទល់ជីវភាព។ នាយ ចេក មានផ្ទះគ្រឿងនៅសមរម្យ មានឡានជិះម៉ាក រ៉េហ្វរ បានអំណោយពីសម្តេចគតិព្រឹទ្ឋបណ្ឌិតជួយ។ មិនថា តែគាត់ សូម្បីតែខ្ញុំ និងកូនក្រុមទាំងអស់ ព្រមទាំងសិល្បករជាច្រើន ក៏លោកអាណិតស្រឡាញ់ជួយរហូតដែរ"

ប្រធានក្រុមកំប្លែងរូបនេះ បន្តថា "តា ចេក បានប្រាក់កម្រៃម្តង២០ដុល្លារនោះ ជាចំណែកបានទាំងអស់គ្នា ព្រោះថា សម្តែងតាមប៉ុស្តិ៍ម្តង គេឲ្យ៣០០ចែកគ្នា១០នាក់ សួរថា តើម្នាក់ បានប៉ុន្មាន។ ជាពិសេសមុនសម្តែងមិនថា ទៅខេត្តសុទ្ឋតែសួរគ្នាសិនបានប្រាក់ប៉ុណ្ណឹងយកអត់ ពោលឈ្លោះគ្នាមុន ទើបហៅសម្តែង។ បើមិនជឿការអះអាងនោះទេ អាចសួងនាង គ្រត ហុងដា នាយ ក្រិន ក៏បាន"

យ៉ាងណា នាយ កុយ បញ្ជាក់ថា លោកមិនមែនធ្វើនេះ ដើម្បីឲ្យទស្សនិកជនផ្តាច់ការអាណិតនាយ ចេក នោះទេ តែក៏មិនចង់ឲ្យគេមើលឃើញថា លោកជាប្រធានក្រុមមិនចេះមើលកូនចៅ បណ្តោយឲ្យកូនចៅអត់ស៊ីក្រលំបាក។

លោករំពឹងថា បងប្អូនមហាជនពិតជាជ្រាបរឿងពិតហើយ និងមិនអង្គុយឆ្ងល់ជុំវិញកម្រិតជីវភាពនាយ ចេក តទៅទៀតឡើយ ពេលបានទម្លាយការពិតរួចហើយនោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor