Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ការ​ដាក់​សម្ពាធ​ពី​អន្តរជាតិ​ ប្រឆាំង​នឹង​កម្មវិធី​នុយក្លេអ៊ែរ​ទីក្រុង​ព្យុងយ៉ាង​ ព្រម​ទាំង​ការ​ទប់ស្កាត់​ និង​ការ​រំលឹក​ជា​ញឹកញាប់​អំពី​ការ​គំរាមកំហែង​នៃ​សម​យុទ្ធ​យោធា​អាម៉េរិក​ និង​សម្ព័ន្ធមិត្ត​ មិន​អាច​រារាំង​កូរ៉េខាងជើង​ ពី​ការ​អភិវឌ្ឍ​យ៉ាង​នូវ​ឆាប់រហ័ស​នៅ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​ រួម​ទាំង​មីស៊ីល​ផ្លោង​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ Sputnik បាន​ចុះ​ផ្សាយ​នា​យប់​ថ្ងៃ​ព្រហស្បតិ៍​ ទី​១២ ខែ​តុលា ឆ្នាំ​២០១៧។

កាសែត​កូរ៉េខាងជើង​ Rodong Sinmun​ បាន​បោះ​ពុម្ព​ផ្សាយ​បង្ហាញ​ពី​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​អាមេរិក​ B-1B​ យន្ត​ហោះ​ចម្បាំង​កូរ៉េខាងត្បូង​ F-15K​ និង​យន្ត​ហោះ​យោធា​ជប៉ុន​​ F-15s​​ បាន​ហោះ​ឆ្វែល​លើ​តំបន់​អន្តរ​កូរ៉េ​ ក្នុង​ន័យ​ចង់​បង្ហាញ​កម្លាំង​ ទៅ​ដល់​ទីក្រុង​ព្យុងយ៉ាង​ កាល​ពី​ថ្ងៃ​ពុធ សប្ដាហ៍​នេះ​។

នាយក​រដ្ឋ​មន្ត្រី​កូរ៉េខាងត្បូង​ លោក​ Moon Jae-in បាន​និយាយ​ បន្ទាប់​ពី​ការ​ធ្វើ​សម​យុទ្ធ​ថា​ “តាម​រយៈ​ការ​អនុវត្ត​ នៅ​ពេល​នេះ​កងកម្លាំង​អាកាស​កូរ៉េខាងត្បូង​ និង​អាម៉េរិក​ បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សម្ព័ន្ធមិត្ត​ ចំពោះ​ការ​សងសឹក​យ៉ាង​ខ្លាំង​ប្រឆាំង​នឹង​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​ និង​មីស៊ីល​ផ្លោង​កូរ៉េខាងជើង​”គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ថ្ងៃ​ទី​០៧ ខែ​តុលា​ លោក​ គីម ជុងអ៊ុន​ ចាត់​ទុក​អាវុធ​នុយក្លេអ៊ែរ​ជា​ ការ​ការពារ​សន្តិភាព​ នៅ​លើ​ឧបទ្វីប​កូរ៉េ​ ដែល​ជា​ចំណុច​មួយ​ដែល​លោក​ បាន​លើក​ឡើង​ម្តង​ហើយ​ម្តង​ទៀត​ នៅ​ក្នុង​សុន្ទរកថា​ មុន​ពេល​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ពលករ​កូរ៉េ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor