Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ មនុស្សប្រុសស្រី៣នាក់ បានរងរបួសធ្ងន់២នាក់ និងស្លាប់ម្នាក់ ដោយសារយុវជនម្នាក់ ជិះម៉ូតូយ៉ាងលឿនគេចមិនទាន់ បុកម៉ូតូមួយគ្រឿងទៀតពីក្រោយពេញទំហឹងដួលខ្ទាតមនុស្សអូសជាង១០ម៉ែត្រ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ​១ ចន្លោះគីឡូម៉ែត្រលេខ​143-144  ស្ថិតនៅភូមិ​ដើមពោធិ៍ ឃុំ ស្វាយតាយាន​ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

សមត្ថកិច្ច បានឲ្យដឹងថា មុន​ពេលកើតហេតុ គេឃើញបើកបរម៉ូតូមួយគ្រឿងម៉ាក​ ហុងដាឌ្រីម ស៊េរីឆ្នាំ2015 ពណ៌ខ្មៅ ស្លាកលេខ​ ស្វាយរៀង 1H 7052 បើកបរដោយឈ្មោះ​ ផាត វីរៈ ភេទប្រុស អាយុ២៣ឆ្នាំ​ មុខរបរ​កសិករ រស់នៅភូមិ ត្រពាំងត្រាច​​ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង​ ទិសដៅពីកើតទៅលិច​លឿនដូចហោះ លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ2010 ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង​ 1I-1050 ពីក្រោយ​បើកបរដោយឈ្មោះ​ អ៊ុក​ សារឿន ភេទប្រុស​ អាយុ៦៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិ​ ស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និង​អ្នករួមដំណើរឈ្មោះ​ អន​ ហ៊ន ភេទស្រី អាយុ​៦៦ឆ្នាំ​ មុខរបរ​ កសិករ រស់នៅភូមិឃុំជាមួយគ្នា។

សមត្ថកិច្ចបានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ​ បណ្តាលឲ្យ​ឈ្មោះ​ អ៊ុក​ សារឿន ភេទប្រុស​ អាយុ៦៥ឆ្នាំ ស្លាប់ និង​អ្នករួមដំណើរឈ្មោះ​ អន​ ហ៊ន ភេទស្រី អាយុ​៦៦ឆ្នាំ​ រងរបួសធ្ងន់។ ចំណែកអ្នកបើកបរម៉ូតូបង្កឈ្មោះ​ ផាត វីរៈ ភេទប្រុស អាយុ២៣ឆ្នាំ​ ក៏របួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកជីភូ។

​ជនរងគ្រោះ អ៊ុក​ សារឿន ភេទប្រុស​ អាយុ៦៥ឆ្នាំ ស្លាប់

ក្រោយកើតហេតុម៉ូតូទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចអូសយកមក​រក្សាទុកនៅអធិការដ្ឋានគរបាលស្រុកស្វាយទាប​ រង់ចាំដោះស្រាយគ្នាពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor