Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រាជធានី​ភ្នំពេញ ៖ តារា​ចម្រៀង និង សម្ដែង ហើយ​ពូកែ​រាំ​កន្ត្រាក់​ គ្រលែង​ខ្លួន​បែប​សិច​ស៊ី​ អ្នកនាង ទូច ស្រីលក្ខណ៍​ បាន​បើក​រថយន្ត​ស៊េរី​ទំនើប​ បុក​ម៉ូតូ​មួយ​គ្រឿង​ អូស​ប្រហែល​៣០០ម៉ែត្រ​ ប៉ុន្តែ​សំណាង​ល្អ​ អ្នក​ជិះ​ម៉ូតូ​រង​របួស​ស្រាល​ប៉ុណ្ណោះ​។ អ្នក​នាង​ ទូច ស្រីលក្ខណ៍​ ជិះ​រថយន្ដ​ ម៉ាក BMW, ចំណែក​បុរស​ម្នាក់​ ដែល​រងគ្រោះ​ ជិះ​ម៉ូតូ Dream C125 ។

ហេតុការណ៍​នេះ​កើត​ឡើង​ នៅ​វេលាម៉ោង១៖៣០នាទី រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃទី២៥ ខែ​តុលា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ២១៧ កែង​នឹង​ផ្លូវ​វេង​ស្រេង​ ក្បែរ បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ រាជធានី​ភ្នំពេញ​ ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌ​មានជ័យ​។ អ្នក​ឃើញ​ហេតុការណ៍​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ គេ​ឃើញ​តារា​ចម្រៀង-សម្ដែង អ្នកនាង ទូច ស្រីលក្ខណ៍​ បាន​បើក​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ ម៉ាក BMW ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AB-3288 បើក​ពី​ត្បូង​ទៅ​ទិស​ខាង​ជើង​ ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ ស្រាប់​តែ​មាន​ម៉ូតូ​ Dream C125 ឆ្នាំ២០១២ ពណ៌​ពាក់​ស្លាក​លេខ​ កំពង់​ធំ​ 1D-6904 បើកបរ​ដោយ​បុរស​ម្នាក់​ ពី​កើត​ ទៅ​លិច​ ក្នុង​ល្បឿន​លឿន​ដូច​គ្នា​ បុក​គ្នា​យ៉ាង​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​ម្ចាស់​ម៉ូតូ​ខ្ទាត​ចេញ​ទៅ​ម្ខាង​ រង​របួស​ស្រាល​ ហើយ​រថយន្ត​ បាន​អូស​ម៉ូតូ​ប្រហែល​៣០០ម៉ែត្រ​ ទើប​ប្រជាពលរដ្ឋ​ដេញ​ពី​ក្រោយ​ ធ្វើ​ការ​ឃាត់​បាន​ទាំង​រថយន្ត​ទាំង​ម្ចាស់​រថយន្ត​តែ​ម្ដង​។

ទោះ​យ៉ាង​ណា​ក៏​ដោយ​ ក្រោយ​កើត​ហេតុ​ ភាគី​ទាំង​ពីរ​ បាន​សម្របសម្រួល​គ្នា​ ដោយ​ភាគី​ខាង​រថយន្ត​ព្រម​ផ្ដល់​សំណង​ថ្លៃ​ព្យាបាល​ និង​ជួសជុល​ម៉ូតូ​ ទៅ​ជនរងគ្រោះ​ទាំងអស់​ ដើម្បី​បញ្ចប់​រឿង​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor