Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រាជធានីភ្នំពេញ​៖​ ​ កម្មករ​ផ្នែក​កាត់ដេរ និងផលិតស្បែកជើង ​នឹង​ទទួល​បាន​ប្រាក់​ខែ​អប្បបរមា​ សម្រាប់​ឆ្នាំ​២០១៨​ខាងមុខនេះ​ ​​​ក្នុង​១ខែ ១៧០ដុល្លារ​ ហើយ​បូក​នឹង​​​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​អាច​នឹង​ទទួល​​ ១៨៧​ ទៅ​១៩៨ដុល្លារ ​ក្នុង​១​ខែ។ នេះ​បើយោងតាម​លោក​ ហេង​ សួរ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​​បាន​ឲ្យ​ដឹងនៅ​មុននេះ​។​​

កិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ ដែលដឹកនាំដោយ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ រូបថត Sak Uttara

​​​បើយោង​តាម​ការសម្រេច​របស់​​គណៈកម្មការប្រឹក្សារការងារដែល​​​ប្រជុំ​នៅ​រសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧នេះ ដែលមាន​ត្រីភាគី​ចូលរួម​នោះ​បានសម្រេច​ឯកច្ឆ័ន​ត្រឹម​ ១៦៥ ដុល្លារ​ប៉ុណ្ណោះ​ ប៉ុន្តែ​​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​បានសម្រេច​ផ្តល់​៥​ដុល្លារ​បន្ថែម​ ដូច្នេះ​ ប្រាក់ខែ​កម្មករ​កម្មារិនី​ នឹង​ទទួលបាន​ចាប់​ពី​ថ្ងៃ​ទី​១​ មករា​ ឆ្នាំ​២០១៨​ត​ទៅ​ ចំនួន​១៧០ដុល្លារ​ក្នុង​១ខែ។​

សូមរំលឹកផងដែរ​ថា បច្ចុប្បន្ន ប្រាក់​ឈ្នួលរបស់​​កម្មករ​-​កម្មការិនីរ​ផ្នែក​កាត់ដេរ និងផលិតស្បែកជើង  អប្បបរមា ១៥៣​ដុល្លារ​ប៉ុណ្ណោះ ក្នុង​១​ខែ​៕
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor