
ព្រះវិហារ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ដ៍រន្ធត់ បង្កឡើងដោយ រថយន្ត ម៉ាកកាមរីបាឡែន ពណ៍ស្ករ បើកបរយ៉ាងលឿន ទៅបុកនឹងដើម អាកាស្យា បណ្តាលឲ្យរថយន្តខូចខាតស្ទេីរទាំងស្រុង តែសំណាងបុរសពីរនាក់ នៅក្នុងរថយន្តផុតពីសេចក្ដីស្លាប់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០៦ និង១៥នាទី ល្ងាច ថ្ងៃទី០៤ តុលា ឆ្នាំ២០១៧ តាមបណ្ដោយ ផ្លូវជាតិលេខ ៦២ ស្ថិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។

លោកវរៈសេនីយ៍ទោ គង់ គាអធិការនគរបាលក្រុងព្រះវិហារបានមានប្រសាសន៍អោយដឹងនៅ ថ្ងៃ ទី ០៦ខែតុលាឆ្នាំ ២១០៧ នេះថា៖
ករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺបង្ករដោយខ្លួនឯង។មុនពេលកេីតហេតុជនរងគ្រោះជនរងគ្រោះបេីកបររថយន្តក្នុងទិសដៅជេីងទៅត្បូងក្នុងល្បឿនលឿន លុះដល់កន្លែងកេីតហេតុ រថយន្តបានរេចង្កូតធ្លាក់ផ្លូវ បណ្តាលរថយន្តជ្រុលទៅបោកផ្ទប់និងដេីមអាកាស្យារងការខូចខាតស្ទេីរទាំងស្រុង ចំណែកតែកុងរថយន្តនិងអ្នករួមដំណេីរ2នាក់រងរបួសធ្ងន់ស្រាល ហេីយភ្លាមៗនោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅធ្វេីការសង្រ្គោះនៅមន្ទីរពេទ្យបង្អែក16មករា ផងដែរ។
លោកអធិការក្រងបានបន្តថា៖ ជនរងគ្រោះទិីមានឈ្មោះស្រីហុកសេងភេទប្រុសអាយុ27ឆ្នាំរស់នៅភូមិឡអិដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ជាអ្នកបេីកបររថយន្តម៉ាកកាមរីបាឡែន ពណ៍ស្កពាក់ស្លាកលេខបរទេស។



