Sponsor
អាម៉ាប៉ាប៉ាញ៉ូស

មេដឹកនាំ​កំពូល​រុស្ស៊ី​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ វិមាន​ក្រឹមឡាំង​ ត្រៀម​ខ្លួន​ ដើម្បី​បង្កើត​ប្រព័ន្ធ​ការពារ​សេរី​ថ្មី​ និង​អាវុធ​នុយក្លេអ៊ែរ​ បន្ថែម​ទៀត​ ដើម្បី​ទុក​ឆ្លើយតប​ទៅ​នឹង​ប្រទេស​ដទៃ​ទៀត​ ដែល​ធ្វើ​ដូច​គ្នា​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ អង់គ្លេស (Express) បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២០ ខែ​តុលា ឆ្នាំ​២០១៧។

មេដឹកនាំ​កំពូល​រុស្ស៊ី​ លោក​ វ្លាឌី មៀរពូទីន​ បាន​និយាយ​ថា​ ប្រទេស​រុស្ស៊ី​ សន្យា​ថា​នឹង​លុប​ចោល​នូវ​សន្ធិសញ្ញា​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ដ៏​សំខាន់​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ ដើម្បី​បន្ថយ​ការ​គំរាមកំហែង​សង្គ្រាម​នុយក្លេអ៊ែរ​ កាល​ពី​ឆ្នាំ​១៩៨៧ ប្រសិន​បើ​សហរដ្ឋ​អាមេរិក​ នៅ​តែ​បន្ត​បង្កើត​អាវុធ​នុយក្លេអ៊ែរ​បន្ថែម​ទៀត​។ នៅ​រសៀល​ថ្ងៃ​នេះ​ សេចក្ដី​ថ្លែង​ការណ៍​របស់​លោក​ ពូទីន​ នា​ទីក្រុង​សូជី​ ប្រទេស​រុស្ស៊ី​ បាន​ឲ្យ​ដឹង​ថា​ ទីក្រុង​ម៉ូស្គូ​ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ការពារ​សេរី​ថ្មី​ និង​អាវុធ​នុយក្លេអ៊ែរ​ បន្ថែម​ទៀត ដើម្បី​ទុក​ឆ្លើយតប​ទៅ​នឹង​ប្រទេស​ដទៃ​ទៀត​ ដែល​ធ្វើ​ដូច​គ្នា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ឆ្នាំ​១៩៨៧ សហរដ្ឋ​អាមេរិក​ និង​ប្រទេស​រុស្ស៊ី​ បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ INF ដែល​បាន​ហាម​ឃាត់​ការ​សាងសង់​ ឬ​អភិវឌ្ឍ​កម្ម​វិធីនុយក្លេអ៊ែរ​​ ក៏​ដូចជា​កាំជ្រួច​មីស៊ីល​ ដែល​មាន​រយៈ​ចម្ងាយ​រហូត​ដល់​ ៥ពាន់​គីឡូម៉ែត្រ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor