
កញ្ញា ពេជ្រ ចរណៃ គឺជាតារាសម្តែងម្នាក់ ដែលទទួលបានប្រជាប្រិយភាព បន្ទាប់ពីកញ្ញា ប្រឹងប្រែងលះបង់ពេលវេលា ហាត់រៀនក្បាច់គុណល្បុក្កតោខ្មែរទាំងថ្ងៃទាំងយប់ ហើយកញ្ញាក៏ធ្លាប់បានសម្តែងនៅក្នុងរឿង “អាគមស្បែកដាច់” ផងដែរ។
ទោះបីជាយ៉ាងណា ថ្មីៗនេះបានលេចលឺដំណឹងគួរឲ្យសោកស្តាយចំពោះ តារាសម្តែង ពេជ្រ ចរណៃ ថានាង ពេលនេះកំពុងស្ថិតនៅក្នុងស្ថានភាពមួយលំបាក ព្រោះត្រូវវះកាត់បញ្ហាបេះដូង។ នេះបើយោងតាមគណនីយហ្វេសបុកមួយឈ្មោះ ណារ៉ា បានសរសេរថា:
ពេជ្រ ចណៃ បានចូលសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យមួយកន្លែង ដោយតម្រូវវះកាត់បញ្ហាបេះដូងហើមនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ តែម្តង។
លោកបានបន្តប្រាប់ទៀតថា:
ម៉េចបានមនុស្សល្អដូចប្អូនស្រីត្រូវជួបបែបនេះ ចរណៃ ខំប្រឹងថត និង ហាត់ក្បាច់គុន ល្បុកតោ ខ្មែរ ទាល់តែចប់ទើបសំរេចចិត្តចូលវះកាត់ នេះហើយជីវិតប្អូនស្រី ពេជ្រ ចរណៃ នៅពីក្រោយសិល្បៈ ប្អូនស្រី ទៅថតទាំងនាងមានជំងឺបេះដូង ហើម កំរិតធ្ងន់តែត្រូវវះកាត់ មិនដឹងយ៉ាងណាទេ សូមអោយប្អូនស្រីរួចពីទុក្ខដ៏ធំមួយនេះផងចុះ៕