Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ បើក Range Rover ដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្ន ក៏ជ្រុល​បុករថយន្ត Pirus  បណ្ដាលឲ្យរថយន្តទាំងពីររងការខូចខាតទាំងសងខាង។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២និង០៩នាទីរំលងអធ្រាត្រឈានចូល​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៤ កែងនិងផ្លូវ៥១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

អ្នកឃើញហេតុ បានឲ្យ​ដឹងថា មុនពេលកើតហេតុ គេ​ឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តម៉ាក Range Rover ពណ៌ខ្មៅមួយគ្រឿង ពាក់​ស្លាកលេខ ភ្នំពេញ2X-5068 ធ្វើដំណើរតាមផ្លូវ ក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានទៅបុករថយន្តម៉ាកPirus ពណ៌ខៀវ ពាក់​ស្លាកលេខ ភ្នំពេញ 2T-7258  បណ្ដាឲ្យរថយន្តទាំងពីរ ខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុភាគីទាំងសងខាងបានសម្របសម្រួល និងដោះស្រាយគ្នានៅនឹងកន្លែងកើតហេតុ ដោយមិនឲ្យសសមត្ថកិច្ចនឿយហត់ឡើយ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor