
បាងកក៖ នាព្រឹកនេះ ព្រះមហាក្សត្រថ្មីលោក Maha Vajiralongkorn នឹងធ្វើពិធីថ្វាយព្រះភ្លើងទៅអតីតព្រះមហាក្សត្រ Bhumibol Adulyadej ដែលត្រូវជាព្រះរាជបិតា នៅក្នុងសួនច្បារ Sanam Luangដែលបានទទួលមរណភាពនៅខែតុលា ឆ្នាំ២០១៦ ក្នុងជន្មាយុ ៨៨ឆ្នាំ។ បើយោងតាមគេហទំព័រសារព័ត៌មាន BBC បានចេញផ្សាយនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០១៧។

នៅក្នុងពិធីថ្វាយព្រះភ្លើងខាងលើ នឹងគ្រងធ្វើរយៈពេល០៥ថ្ងៃ សម្រាប់សមាជិករាជវង្សានុវង្សឥស្សរជន ចំនួន៤០ប្រទេស (មានកម្ពុជាផងដែរ) នឹងចូលរួមពិធីបូជាសពនេះ ខណៈហ្វូងមនុស្សដ៏ច្រើនត្រូវបានគេរំពឹងថា នឹងឈរនៅតាមដងផ្លូវក្បែរនោះផងដែរ។ ចាប់តាំងពីគាត់ បានទទួលមរណភាពនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ប្រទេសថៃ បានធ្វើពិធីគម្រប់ខួបមួយឆ្នាំ ដោយការស្លៀកពាក់អាវខ្មៅ។

គួរបញ្ជាក់ផងដែរថា អ្នកមករងចាំ ចូលរួមពិធីដ៏ឧឡារិកនេះ ត្រូវបានគេរំពឹងថា នឹងប្រមូលបានមនុស្សរហូតដល់ ២៥ម៉ឺននាក់ និង អ្នកកាន់ទុក្ខជាច្រើននាក់ផ្សេងទៀត បានមកដល់ទីក្រុងបាងកក កាលពីប៉ុន្មានថ្ងៃមុន ដោយបោះជំរុំ៕

