Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តារាចម្រៀងរូបស្រស់ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សុគន្ធ នីសា បានទម្លាយប្រាប់ពីគម្រោងបញ្ចប់ជីវិតនៅលីវរបស់ខ្លួន កាលពីថ្ងៃទី ១៨ តុលា ក្នុងកម្មវិធីព័ត៌មានពេលព្រឹក របស់លោក មាស រិទ្ធី។ ក្នុងនោះកញ្ញា សុគន្ធ នីសា បានប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា:

“នាងពេលនេះមានគូកំណាន់ចិត្តក្នុងបេះដូងហើយ គាត់គឺជាមនុស្សសាមញ្ញម្នាក់ ហើយពួកខ្ញុំនិងសម្រេចចូលរោងការនៅខែធ្នូ ឆ្នាំ ២០១៧ ខាងមុខនេះ មែនទែនហើយ។”

ជាក់ស្ថែង ថ្មីៗនេះលិចលឺព័ត៌មានពីប្រភពមួយបានឲ្យដឹងថា ពិធីអាពាហ៍ពីពាហ៍របស់ កំពូលតារាចម្រៀងរស្មីហង្សមាស និងប្រារព្ធធ្វើឡើង នៅសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែលភោគីត្រា ភ្នំពេញ រីឯថ្លៃមុខម្ហូបក្នុងមួយតុកមានតម្លៃដល់ទៅ ជិត៥០០ដុល្លារឯនោះ។ តាមការសន្និដ្ឋាន ពិធីមង្គលការតារាចម្រៀងដ៏ល្បីរូបនេះ ប្រហែលជាត្រូវចំណាយខ្ពស់រហូតដល់រាប់សិបម៉ឺនដុល្លាឯនោះ។

ទោះបីជាយ៉ាងណា មហាជនហាក់មានការងើយឆ្ងល់ កញ្ញា សុគន្ធ នីសា និយាយថាអនាគតស្វាមីរបស់ខ្លួន គឺត្រឹមតែជាជនសាមញ្ញម្នាក់ មិនមានឋានៈផ្កាយ៣អីទេ ប៉ុន្តែបើតាមមើលការរៀបចំពិធីមង្គលការ គឺមិនមែនធម្មតានោះទេ។ យ៉ាងណាមហាជន ក៏ដូចជាប្រិយមិត្តជាច្រើន និងរងចាំមើលពិធីមង្គលការរបស់តារាចម្រៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជារូបនេះ ថាតើនិងមានលក្ខណៈបែបណា និងអស្ចារ្យប៉ុន្នានៅចុងឆ្នាំ ២០១៧ នេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor