Sponsor
អាម៉ាប៉ាប៉ាញ៉ូស

សមាជិក​សភា​កូរ៉េខាងជើង​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ប្រវត្តិសាស្ត្រ​ពី​មុន​ បង្ហាញ​ពី​ភស្តុតាង​ អំពី​ការ​គំរាមកំហែង​ និង​ការ​បំផ្លិចបំផ្លាញ​ ដែល​សហរដ្ឋ​អាមេរិក​ ធ្វើ​ដាក់​ទីក្រុង​ព្យុងយ៉ាង​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ Sputnik បាន​ចេញ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​តុលា ឆ្នាំ ២០១៧។

 សមាជិក​សភា​កូរ៉េខាងជើង​ លោក​ An Tong Chun ​ បាន​និយាយ​ថា​ ប្រវត្តិសាស្ត្រ​ពី​មុន​ បង្ហាញ​ពី​ភស្តុតាង​ថា​ យើង​គួរ​តែ​ការពារ​ខ្លួន​ផ្ទាល់​ ដោយ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​ សម្រាប់​ទប់ស្កាត់​ការ​ឈ្លាន​ពាន​សារ​ជា​ថ្មី​របស់​ប្រទេស​មហាអំណាច​នេះ​។ លោក​បាន​បន្ថែម​ទៀត​ថា​ កូរ៉េខាងជើង​ ត្រូវ​តែ​ការពារ​ខ្លួន​ និង​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ ពីព្រោះ​អត្ថិភាព​របស់​ប្រទេស​យើង​ គឺ​ស្ថិត​នៅ​ក្នុង​ហានិភ័យ​ ដោយ​សារ​សកម្មភាព​សង្គ្រាម​របស់​សហរដ្ឋ​អាមេរិក​។

ជុំវិញ​បញ្ហា​នេះ​ កូរ៉េខាងជើង​ បាន​ថ្កោលទោស​អាមេរិក​ ទាក់ទង​ការ​ហោះ​ហើរ​របស់​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ B-1B ចំនួន​០២គ្រឿង​ យន្ត​ហោះ​ចម្បាំង​កូរ៉េខាងត្បូង​ F-15K ចំនួន​០៦គ្រឿង​ និង​យន្ត​ហោះ​យោធា​ជប៉ុន​ F-15s​ ចំនួន​០២គ្រឿង​ មក​កាន់​អន្តរ​កូរ៉េ​ ចំ​ពេល​មាន​ការ​ភ័យ​ខ្លាច​នៃ​សង្គ្រាម​លោក​លើក​ទី​០៣​ នឹង​កើត​ឡើង​៕
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor