Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក យ៉ែម បុញ្ញឫទ្ធិ  អ្នកនាំពាក្យគណបក្សសង្រ្គាះជាតិ (CNRP) បានថ្លែងឲ្យដឹងថា ប្រជាជាតិខ្មែរ ចង់បានការអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយសមធម៌។

យោងតាមហ្វេសប៊ុករបស់ លោក យ៉ែម បុញ្ញឫទ្ធិ បានឲ្យដឹងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ថា ផ្សះផ្សាជាតិជាមូលដ្ឋានគ្រឹះ ព្រោះប្រជាជាតិខ្មែរ ចង់បានការអភិវឌ្ឍន៍សង្គមជាតិ ហើយទទួលផលបានពីការអភិវឌ្ឍន៍ ប្រកបដោយសមធម៌ ហើយទាំងនេះ តម្រូវឲ្យមានសន្តិភាពសង្គម និងសន្តិភាពជាតិ ដោយចាប់ផ្ដើមពីមានស្ថិរភាពនយោបាយ យុត្តិធម៌សង្គម និងគុណធម៌

លោកថា ក្រោយសម័យមហានគរ សម័យលង្វែក សម័យឧត្ដុង្គ សម័យចតុមុខភ្នំពេញ សង្គ្រាមបែកបាក់ តើពេលណាខ្មែរអាចចេញផុតពីយុគ្គសម័យទាំងនោះពិតប្រាកដ លែងឮពាក្យសង្គ្រាមទៀត?

លោក បានបន្តថា រហូតដល់ថ្ងៃឯករាជ្យជាតិខ្មែរថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទង់ជាតិខ្មែរ ត្រូវបានបង្ហូតឡើង កិត្យានុភាពជាតិ សន្តិភាព អភិវឌ្ឍន៍ជាតិ ប្រជាពលរដ្ឋ រស់នៅដោយមានសុខសន្តិភាព សុភមង្គល សុខដុមរមនា សេចក្ដីថ្លៃថ្នូរ ល្បីរន្ទឺក្នុងជម្ពូទ្វីបក្នុងរយៈពេលមួយដ៏ខ្លី។

លោក បានបញ្ជាក់ថា ដូច្នេះស្ថិរភាពនយោបាយ យុត្តិធម៌សង្គម និងគុណធម៌ គឺជាដើមចម ឬជាចំណុចចាប់ផ្ដើម។ ស្ថិរភាពនយោបាយ និងសីលធម៌សង្គមល្អ អាចកើតមានបានពីសុច្ឆន្ទៈក្នុងការផ្សះផ្សាជាតិ ដើម្បីសន្តិភាពសង្គម និងសន្តិភាពជាតិ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor