Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កង​ជើង​ទឹក​អាម៉េរិក​ និង​កូរ៉េខាងត្បូង​ បាន​ចាប់​ផ្ដើម​ធ្វើ​សម​យុទ្ធ​យោធា​រួម​គ្នា​ចំនួន​០៥ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​១៧-២៥ ខែ​តុលា ដើម្បី​ឆ្លើយ​តប​នឹង​ការ​បាញ់​សាកល្បង​មីស៊ីល​ផ្លោង​កូរ៉េខាងជើង​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ Sputnikបាន​ចេញ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​អង្គារ​ ទី​១៧ ខែ​តុលា ឆ្នាំ​២០១៧។

នាវា​ពិឃាដ​ សមត្ថភាព​មីស៊ីល​ USS Stetham​ និង​ USS Mustin​ ព្រមទាំង​យន្ត​ហោះ​ចម្បាំង​ USS Ronald Reagan​ នឹង​ចូល​រួម​ធ្វើ​សម​យុទ្ធ​ (MCSOFEX) ជា​មួយ​នាវា​កូរ៉េខាងត្បូង​ជា​ច្រើន​គ្រឿង​ នៅ​ក្នុង​សមុទ្រ​លឿង​ និង​សមុទ្រ​ជប៉ុន​។

ទីភ្នាក់ងារ​ព័ត៌មាន​ KCNA កូរ៉េខាងជើង​ បាន​ផ្សាយ​ភ្លាម​ៗ​ថា​ “ក្រុម​ ត្រាំ​ ទាំងអស់​ គួរ​តែ​គិត​សារ​ឡើង​វិញ​អំពី​ផលវិបាក​ដ៏​អាក្រក់​ ដែល​សហរដ្ឋ​អាមេរិក​នឹង​ប្រឈម​មុខ​ ដោយ​សារ​ផែនការ​របស់​ខ្លួន​ ចំពោះ​ការ​វាយប្រហារ​ដោយ​នុយក្លេអ៊ែរ​ ទៅ​លើ​កូរ៉េខាងជើង​ ដោយ​បន្ថែម​ថា​ ល្បែង​យោធា​នេះ​ មិន​អាច​ប្រឆាំង​នឹង​កូរ៉េខាងជើង​បាន​ទេ​ ប៉ុន្តែ​លទ្ធផល​ចុង​ក្រោយ​ដែល​អាមេរិក​ ទទួល​បាន​ គឺ​ការ​បំផ្លិចបំផ្លាញ​ខ្លួន​ឯង​វិញ​ទេ​”

ទន្ទឹម​នឹង​នេះ​ កង​ទ័ព​អាកាស​លេខ​០៧ ដែល​មាន​យន្ត​ហោះ​ចម្បាំង​ធុន​ F-22 Raptors​ យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ B-1B Lancer​ និង​យោធា​ដទៃ​ទៀត​ ចំនួន​២០០នាក់​ បាន​ត្រៀម​រៀប​ចំ​ធ្វើ​សម​យុទ្ធ​រួម​គ្នា​ នៅ​ទីក្រុង​សេអ៊ូល​ផង​ដែរ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor