
នៅមុននេះបន្តិច វេលាម៉ោងប្រមាណជាង០៤ រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ មានករណីឃាតកម្មមួយកើតឡើង នៅចម្ងាយប្រហែល២០ម៉ែត្រ ខាងកើតពីស្ថានីយ៍ទូរទស្សន៍អប្សរា តាមបណ្ដោយផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមការឲ្យដឹងបានបង្ហាញថា ស្រ្តីរងគ្រោះ ឈ្មោះ សាន ស្រីឡៃ ជាតារាចម្រៀង ដែលជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ ត្រូវបានខ្មាន់កាំភ្លើង បាញ់ជាច្រើនគ្រាប់បណ្តាលឲ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែង និងអ្វីដែលគួរឲ្យរន្ធត់ទៅទៀតនោះ គឺខ្មាន់កាំភ្លើងក៍បានបាញ់សម្លាប់ខ្លួនឯង ពីតាមក្រោយផងដែរ ។
រីឯបុរសឈ្មោះ ជ័យ រិន ជាមន្រ្តីគយនៅខេត្តត្បូងឃ្មុំ ហើយត្រូវបានគេអះអាងថា ជាអតីតស្វាមីរបស់អ្នកនាងផ្ទាល់តែម្តង។
បើតាមអ្នកឃើញហេតុការណ៍ បានឲ្យដឹងទៀតថា មុនពេលកើតហេតុ នារីរងគ្រោះបានចូលទៅសម្រាកព្យាបាលក្នុងគ្លីនិចខាងលើ ដើម្បីកែសម្ផស្ស ស្រាប់តែនៅម៉ោងកើតហេតុ ក៏មានបុរសម្នាក់ ដើរចូលមក ហើយសំដៅទៅរកនាង រួចដកកាំភ្លើងម៉ាករឡូ បាញ់ជាច្រើនគ្រាប់ បណ្ដាលឲ្យនាងដេកស្លាប់ភ្លាម ក្រោយមកជនដៃដល់ក៏បាញ់ក្បាយខ្លួនឯងជាក្រោយ៕

វីដេអូពេលបាញ់សម្លាប់
ទាក់ទងនឹងមូលហេតុនេះ យើងមិនទាន់ដឹងថាជាបញ្ហាអ្វីកើតឡើងទេ ដែលបណ្ដាលឲ្យទៅជាមានរឿងបែបនេះ ដោយកាលពីយប់មិញ ឃើញគាត់នៅ Live វីដេអូធម្មតាជាមួយអ្នកគាំទ្រ។












