Sponsor
អាម៉ាប៉ាប៉ាញ៉ូស

សេអ៊ូលៈ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៤ ខែតុលានេះថា លោក Kwon Oh-hyun នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអេឡិចត្រូនិច Samsung បានលាលែងពីមុខតំណែង ហើយបានលើកឡើងថា គឺជា "វិបត្តិដែលមិនធ្លាប់មាននោះទេពីមុនមក"។ វាគឺជាការផ្លាស់ប្តូរការគ្រប់គ្រងចុងក្រោយបង្អស់ នៅក្នុងក្រុមហ៊ុន បន្ទាប់ពីអ្នកស្នងមរតករបស់ក្រុមហ៊ុន Samsung Group ទាំងមូលត្រូវបាននដាក់ពន្ធនាគារ ដោយសារតែអំពើពុក​រលួយ កាលពីខែសីហាកន្លងទៅ ។

លោក Kwon គឺជានាយកប្រតិបត្តិមើលការខុសត្រូវរួម របស់ក្រុមហ៊ុន Samsung Electronics។ ការលាលែងពីមុខតំណែងរបស់លោក នៅថ្ងៃដដែលនោះ ក្រុមហ៊ុនបានព្យាករណ៍ថា ប្រាក់ចំណូលនៅក្នុងត្រីមាសទី៣ បានកើនឡើងខ្ពស់ជាងមុនទៅទៀត ។ លោក Kwon បាននិយាថា គាត់បានគិតអំពីការចាកចេញរបស់គាត់ "អស់រយៈពេលដ៏យូរមកហើយ" ហើយមិនអាច "បញ្ឈប់រឿងកើតឡើងបាននោះទេ" ។

លោក បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសមួយថា "នៅពេលដែលយើងប្រឈមនឹងវិបត្តិដែលមិនធ្លាប់មានពីមុនមកនោះ ខ្ញុំជឿជាក់ថា ពេលវាលាបានមកដល់ហើយសម្រាប់ក្រុមហ៊ុន ដើម្បីចាប់ផ្តើមសារជាថ្មីជាមួយនឹងស្មារតី និងភាពជាអ្នកដឹកនាំវ័យក្មេង ហើយវាជាការឆ្លើយតបដើម្បីធ្វើអ្វីៗ ឲ្យកាន់តែប្រសើរឡើងសម្រាប់ការប្រឈមនឹងបញ្ហានានា ដែលកើតចេញពីឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន ដែលកំពុងធ្វើការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស"។

លោក Ryan Lim ជាដៃគូស្ថាបនិកនៃក្រុមហ៊ុន ពិគ្រោះយោបល់បច្ចេកវិទ្យាសិង្ហបុរី QED បាននិយាយថា "ក្រុមហ៊ុន Samsung ស្ថិតនៅក្នុងស្ថានភាពវិបត្តិមេដឹកនាំ" ។ លោក Lim បានមានប្រសាសន៍ថា "រចនាសម្ពន្ធ័គ្រប់គ្រងនាពេលបច្ចុប្បន្ននេះ គឺហាក់បីដូចជា បណ្តាញដែលមានភាពស្មុគស្មាញដែលមិនបញ្ជាក់ច្បាស់លាស់"៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor