
កាលពីវេលាម៉ោង ប្រហែលជា ៩ យប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ គេហទំព័ររបស់ក្រុមហ៊ុន Honda Cambodia បានធ្វើការប្រកាសជាផ្លូវការមួយ ដោយដាក់តាំងបង្ហាញនូវ ម៉ូតូស៊េរីថ្មី Honda Dream 2018 ដែលមានរូបរាងគួរឲ្យស្រលាញ់ និងទាក់ទាញបំផុតសម្រាប់មនុស្សគ្រប់វ័យ។
ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមពីលើទៀតនោះ គឺមានភ្ជាប់តែមផុសជា អក្សរខ្មែរ ថា "សុវត្តិភាព" នៅពីលើ តែម NCX តែម្តង ។
តើលោកអ្នកគិតថាវាស្រស់ស្អាតដែរឬទេ?
សួស្ដី ប្រិយមិត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា! ខ្ញុំបានមកដល់ហើយ ហើយខ្ញុំបាននាំមកនូវភាពល្អប្រណីតបំផុតនៅគ្រប់ជ្រុងជ្រោយ លើសពីភាពទាន់សម័យ ឆ្ពោះទៅរកភាពស្រស់ស្អាត ទាក់ទាញគ្រប់ក្រសែភ្នែក គឺ Golden Masterpiece និមិត្តសញ្ញាមាស ដែលបង្ហាញពីភាពជោគជ័យ គុណតម្លៃល្អឥតខ្ចោះ មានតម្លៃលើសលប់សម្រាប់អ្នកគ្រប់ពេលវេលា ខ្ញុំគឺ NEW HONDA DREAM ។...
Source: ncxhonda