
នៅថ្ងៃនេះតុលាការកំពូលបើកសវនាការបណ្តឹងសារទុក្ខរបស់ លោក កឹម សុខា ដែលសាលាឧទ្ធរណ៍បានតម្តល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញចាត់ទុកជាបានការ។
កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ សាលាឧទ្ធរណ៍បានទាត់ចោលលើបណ្តឹងប្រឆាំងនឹងការចាប់ខ្លួន ហើយបានតម្កល់ដីការឃុំខ្លួនរបស់តុលាការក្រុងភ្នំពេញទុកជាបានការដដែល។ គួរបញ្ជាក់ថាសវនាការនៅបានធ្វើឡើងដោយអវត្តមាន លោក កឹម សុខា។ តើលោក កឹម សុខា អាចនឹងត្រូវដោះលែងឱ្យមានសេរីភាពវិញនៅថ្ងៃនេះទេ?
បើគំនាបអន្តរជាតិមានទម្ងន់លើរដ្ឋាភិបាលលោក ហ៊ុន សែន មែននោះ លោក កឹម សុខាអាចនឹងត្រូវដោះលែង ពីព្រោះសមាជិកព្រឹទ្ធសភាអាមេរិកដ៏មានឥទ្ធិពលម្នាក់មកពីគណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ លោក Ted Cruz បានដាក់ឱវាទឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងលោក កឹម សុខា មុនថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
សហគមអឺរ៉ុប ប្រទេសជប៉ុន ក៏សម្តែងការព្រួយបារម្ព ហើយបានស្នើឱ្យរដ្ឋាភិបាលក្រុងភ្នំពេញ ដោះលែងលោក កឹម សុខា និងបញ្ឈប់ការប៉ុនប៉ងរំលាយគណបក្សប្រឆាំង។ ចំណែកប្រទេសស៊ុយអ៊ែត អាចនឹងពិចារណាពិនិត្យឡើងវិញនូវចំណងការទូតជាមួយប្រទេសកម្ពុជា។
រដ្ឋធម្មនុញ្ញ មាត្រា៨០៖ តំណាងរាស្ត្រមានអភ័យឯកសិទ្ធសភា។ តំណាងរាស្ត្ររូបណាក៏ដោយមិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួនឬឃុំខ្លួនដោយហេតុពីបានសំដែងយោបល់ឬបញ្ចេញមតិ ក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។
ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដសភƊ ឬពីគណៈកម្មាធិករអចិន្ទ្រយ៍របស់រដ្ឋសភ ក្នុងចន្លោះប្រជុនៃរដ្ឋសភា វៀររែលងតែករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។ ក្នុងករណីខាងក្រោមនេះក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្តីរាយការណ៍ជូនរដ្ឋសភាឬជូនគណៈកម្មាធិករអចិន្ទ្រយ៍របស់រដ្ឋសភាជាបន្ទាន់ដើម្បីសម្រេច។
សេចក្តីសម្រេចរបស់គណៈកម្មាធិករអចិន្ទ្រយ៍របស់រដ្ឋសភាត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុន ដើម្បីអនុម័តតាមមតិភាគច្រើនដាច់ខាតពីរភាគបី នៃសមាជិករដ្ឋសភាទាំងមូល។ ក្នុងករណីទាំងអស់ខាងលើ ការឃុំខ្លួន ការចោទប្រកាន់តំណាងរាស្ត្រណាមួយត្រូវផ្អាក ប្រសិនបើរដ្ឋសភាបានបញ្ចេញមតិឱ្យផ្អាកតាមមតិភាគច្រើនបីភាគបួន នៃចំនួនសមាជិករដ្ឋាសភាទាំងមូល។
