
កាលពីម្សិលមិញនេះ បណ្តាលអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹង សម្រស់របស់អ្នកនាង សុខ សុម៉ាវត្តី រួមនិងមិត្តភក្តិស្និទ្ធស្នាលរបស់អ្នកនាង ស្លៀកសម្លៀកបំពាក់ ប្រពៃណី និងរ៉ូបពីរបែបដែលមានពណ៌ និង ម៉ូតដូចគ្នា ដើម្បីចូលរួមពិធី មង្គលការ កាលបីថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៧ កន្លងទៅ ដែលមើលទៅពិតជាស្រស់ស្អាត សមជានារីខ្មែរណាស់។
តាមរយៈកាសង្កេតមើល រូបភាពជាច្រើនសន្លឹក ដែល សុខ សុម៉ាវត្តី បានបង្ហោះជានៅលើបណ្ដាញសង្គមហ្វេសប៊ុក គឺពិតជាបានបង្ហាញពី ភាពសប្បាយរីករាយជាខ្លាំង ក្នុងថ្ងៃមង្គលការរបស់មិត្តរបស់នាង។ មិនតែប៉ុណ្ណោះ អ្វីដែលធ្វើឲ្យមិត្តអ្នកគាំទ្រចាប់ផ្តោតសំខាន់ នោះ គឺអ្នកនាង សុខ សុម៉ាវត្តី និង មិត្តភក្តិជិតស្និត ៤នាក់បាន ធ្វើការស្លៀកបំពាក់ដូចគ្នា ហើយសម្លៀកបំពាក់នោះដែរ គឺពិតជាមានភាពស្រស់ស្អាតមែនទែន។
យ៉ាងណាមិញ ក្នុងនោះ ពេលព្រឹក អ្នកនាង សុខ សុម៉ាវត្តី និង មិត្តភក្តិ បានគ្រងសម្លៀកបំពាក់ បែបប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត និង កម្មវិធីពេលល្ងាច នាង និង មិត្តភក្តិ បានរំលេចឡើងនូវឈុតពណ៌ ទឹកសមុទ្រ បែបស៊ីវីល័យ ប្រៀបដូចជាព្រះនាងមកពីឋានសួគ៌ ដោយកាន់តែធ្វើឲ្យលេចធ្លោ ក្នុងពិធីដ៏អធិកអធម្មមួយនេះ។
Source: Sok somavotey