
កាលពីម្សិលមិញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១០ យប់ ព្រះបរមសពរបស់ មហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) ត្រូវបានថ្វាយព្រះភ្លើងបូជាហើយ ក្រោយពីបានតម្កល់ទុកអស់រយៈពេល ១ ឆ្នាំ ដោយមានការចូលរួមពីសំណាក់ប្រជាជនថៃ និងថ្នាក់ដឹកនាំជាច្រើនកុះករ។
ដោយឡែក ក្នុងពិធីថ្វាយព្រះភ្លើងបូជា មហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត មានអភូតដ៏គួរឲ្យភ្ញាក់ផ្អើលមួយ គឺ ផ្សែងដែលហុយចេញពីកន្លែងបូជាព្រះអង្គ បានក្លាយទៅជារូបរាងមួយស្រដៀងនឹងបេះដូង ធ្វើឲ្យប្រជាពលរដ្ឋថៃ មានជំនឿថា នេះគឺជាការបញ្ជាក់នៃក្តីស្រលាញ់របស់ទ្រង់ដ៏ធំធេង ចំពោះរាស្ត្រ និងប្រទេសថៃទាំងមូល។
ទស្សនាវីដេអូខាងក្រោម: