
កម្មវិធី Miss Grand International បានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រ្តហើយនៅយប់ថ្ងៃទី២៥ ខែតុលា នេះ។ ជារឿងគួរឲ្យសាកស្តាយមួយដែរ បវរកញ្ញាខ្មែរ កញ្ញា ខ្លឹម ស្រីគា មិនបានបន្តដល់វគ្គចុងក្រោយបង្អស់ទេ ពោលគឺកញ្ញាធ្លាក់ត្រឹមជុំ២០នាក់ចុងក្រោយ។
បើទោះបីជាយ៉ាងនេះកី្ត បវរកញ្ញាខ្មែរ កញ្ញា ខ្លឹម ស្រីគា មិនបានធ្វើឲ្យប្រជាជនកម្ពុជាទាំងមូលមានការខកបំណងខ្លាំងនោះទេ ដោយរូបកញ្ញា ក៏បានទទួលពានរង្វាន់ពិសេសមួយផងដែរ គឺ ពានប្រជាប្រិយភាព ដោយសាររូបនាង មានភាពលេចធ្លោ និងទទួលបានការគាំទ្រយ៉ាងលើសលុបលើបណ្ដាញសង្គម សម្រាប់ការប្រកួតដ៏ធំមួយនេះ៕
ទាំងនោះសុទ្ធជាមោទនភាពជាតិទាំងមូល ដោយសារតែ ស្រីគាបានខិតខំ ប្រឹងប្រែងបញ្ចេញអស់សមត្ថភាព ក្នុងការប្រកួតនេះ៕
បើតាមការបញ្ជាក់ពីផេក MISS Cambodia Beauty Pageant។ បានឲ្យដឹងផងដែរថា "ស្រីគា Miss Grand កម្ពុជាបានធ្លាក់មិនបានជាប់ទៅកំពូល២០រូបចុងក្រោយទេ។ ភាពបរាជ័យជា មេរៀននៃជីវិត ត្រូវចាំថា ពុំមានយុវតីវ័យក្មេងស្ថិតក្នុងវ័យ ១៨ ឆ្នាំដូច ស្រីគា មានឪកាស តំណាងកម្ពុជា ដូច នាងនោះទេ។ ត្រូវទទួលស្គាល់ នឹងចាំថាពេលខ្លះ អ្វីដែលយើងចង់បាន មិនសុទ្ធតែទទួលបាន រហូតនោះទេ។ ស្រីគា មានរូបសម្រស់ស្រស់សោភា វ័យក្មេង នៅមានឪកាសច្រើន ដើម្បី ជោគជ័យនៅក្នុង ជីវិត ប្អូនអាចនឹង តំណាងកម្ពុជាម្ដងទៀត នៅថ្ងៃណា មួយ រឺកម្មវិធីដែល ធំជាងនេះ។ សូមប្អូនស្រីញញឹម ជាមួយនឹងបទពិសោធន៏មួយនេះ ហើយខិតខំជាថ្មី ដោយផ្ដោតទៅលើការ សិក្សារ អប់រំ បំពេញចំនេះ បន្ថែម ដើម្បី ជាស្ពាន ទៅថ្ងៃអនាគតដ៏វែង ឆ្ងាយ។ គំនិតអប់រំ: បរាជ័យថ្ងៃនេះ ជោគជ័យថ្ងៃស្អែក បើជីវិតយើងនៅតែមាន។"
Miss Grand International 2017វគ្គផ្ដាច់ព្រ័ត្រ្ត
Source: Cambodianbeautyqueen