Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រុមអង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាល (NGOs) នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន បានសម្តែងការព្រួយបារម្ភជាខ្លាំងចំពោះការប្តឹងរំលាយគណបក្សសង្រ្គោះជាតិ ហើយប្រសិនបើពិតជាមានការរំលាយមែន នឹងនាំឲ្យមានបញ្ហានៃភាពត្រឹមត្រូវតាមច្បាប់ជាតិ និងអន្តរជាតិនៃការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខនេះ។

សេចក្តីថ្លែងការណ៍៤ទំព័រ បានឲ្យដឹងថា ពួកយើងមានការព្រួយបារម្ភខ្លាំង ចំពោះការប្តឹងដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រជែង និងចំពោះការអនុម័តដោយតំណាងរាស្ត្រតែឯកបក្សនៃគណបក្សដឹកនាំរាជរដ្ឋាភិបាល លើការកែប្រែរូបមន្តថ្មីនៃការបែងចែកអាសនៈតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ និងក្រុមប្រឹក្សាឃុំ-សង្កាត់នៃគណបក្សត្រូវរំលាយ ដែលមានចែងក្នុងសេចក្តីស្នើវិសោធនកម្មច្បាប់ ដោយតំណាងរាស្ត្រ មកពីគណបក្សដឹកនាំរាជរដ្ឋាភិបាល គឺគណបក្សប្រជាជនកម្ពុជា

សេចក្តីថ្លែងការណ៍បន្តថា សមាគម អង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាលយល់ឃើញថា ជាយថា ហេតុការរំលាយគណបក្សប្រជែងនេះ រហូតមិនអាចចូលរួមប្រកួតការបោះឆ្នោតនឹងនាំឲ្យមានបញ្ហានៃភាពត្រឹមត្រូវតាមច្បាប់ជាតិ និងអន្តរជាតិនៃការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ។

កាលពីពេលថ្មីៗនេះ សមាជិករដ្ឋសភាគណបក្ស ប្រជាជនកម្ពុជាចំនួន៦៧រូប បានលើកដៃអនុម័ត សេចក្តីវិសោធនកម្មច្បាប់សំខាន់ចំនួន ៤ជាឯកច្ឆន្ទ ដែលសេចក្តីព្រាងច្បាប់ទាំង៤នេះ មានខ្លឹមសាររួមយកអាសនៈ គណបក្សនយោបាយណា ដែលត្រូវបានរំលាយចោល ទៅបែងចែក ឲ្យគណបក្សនយោបាយផ្សេង តាមរូបមន្ត ដែលច្បាប់បានចែង ធ្វើដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor