
ព្រោះតែភ្លើងនៃការប្រចណ្ឌ័ អតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ និងជាតារាចម្រៀង អ្នកនាង សាន្ត ស្រីឡៃ ត្រូវបានអតីតស្វាមីបាញ់សម្លាប់ចំនួនបីគ្រាប់ បន្ទាប់មកក៏បាញ់ខ្លួនឯងស្លាប់ភ្លាមៗនៅនឹងកន្លែង។ ក្រោយពីអ្នកនាង សាន្ត ស្រីឡៃ ស្លាប់បានមួយថ្ងៃ ស្រាប់តែធ្លាយព័ត៌មានថា អ្នកនាង មានទំនាក់ទំនងស្នេហាជាមួយតារាប្រុសម្នាក់ ឈ្មោះ បញ្ញាសិទ្ធ ដែលធ្វើឲ្យមានការសង្ស័យថាព្រោះតែភាពផ្អែមល្ហែមនេះហើយទើបធ្វើឲ្យអតីតប្តីរបស់នាង ដាច់ចិត្តលើដៃបាញ់កាំភ្លើងប្រហាលនាងយ៉ាងសាហាវបែបនេះ។
ព័ត៌មាននៃចំណងស្នេហារវាងអ្នកនាង សាន្ត ស្រីឡៃ និង លោក បញ្ញាសិទ្ធ ត្រូវបានលោក បញ្ញាសិទ្ធ ផ្ទាល់ចេញមកបញ្ជាក់ហើយថាពួកគេគ្រាន់តែជាមិត្តភក្តិរួមការងារតែប៉ុន្នោះ។ ដោយឡែងថ្មីៗនេះតារាចម្រៀង លោក សាន ផានិត មិនអស់ចិត្តនិងមានការអាណិតដល់អ្នកនាង សាន្ត ស្រីឡៃ លោកបានមកបញ្ជាក់បន្ថែមទៀតអំពីទំនាក់ទំនងរបស់អ្នកទាំងពីរថា ពួកគេគ្រាន់តែរាប់អានគ្នាជាមិត្តរួមការងារនិងគ្មានទំនាក់ទំនងអ្វីពិសេសនោះទេ ក្រៅពីនេះលោកសាន ផានិតក៏បានបង្ហើបប្រាប់ថា អ្នកនាង សាន្ត ស្រីឡៃ មិនដែលគិតដល់រឿងយកគូរជីវិតថ្មីនោះទេ ក្រោយពីបែកពីអតីតស្វាមី នាងចង់ទុកពេលវេលាមើលថែរក្សាគ្រួសារ ជាពិសេសម្ថាយរបស់នាង។
លោក សាន ផានិត បានបង្ហោះសារយ៉ាងដូច្នេះថា: