
កាលពីព្រលប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ កាលម្សិលមិញនេះ លោក មាស ឬទ្ធី អគ្គនាយករងនៃស្ថានីយ៍ទូរទស្សន៍ហង្សមាស បានថ្លែងថា៖
ស្ថានីយ៍ទូរទស្សន៍ហង្សមាសនឹងចំណាយថវិកាទាំងស្រុងលើការរៀបចំបុណ្យសពតារាចម្រៀង សាន ស្រីឡៃ ដែលជាតារាចម្រៀង ប្រចាំផលិតកម្មហង្សមាស និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ ។
មុននេះបន្តិច នៅល្ងាចថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៧ នេះ មានករណីភ្ញាក់ផ្អើលសារជាថ្មី រវាងអាចារ្យវត្ត និងក្រុមហ៊ុនហង្សមាស រឿងសព សាន ស្រីឡៃ ដែលអាចារ្យនៃវត្ត សែនសុខ នេះ ទារថ្លៃតម្កល់សព ថ្លៃអាចារ្យ ថ្លៃរៀបចំពិធី និងក្តារមឈូស រហូតដល់ ២៦០០ ដុល្លារអាមេរិក និងបានពោលពាក្យ ម៉ាក់ងាយដល់ក្រុមហ៊ុនហង្សមាសធ្ងន់ៗ តែម្ដង ដោយបាននិយាយថា ប្រសិនបើមិនឲ្យលុយទេ សូមយកសពទៅវិញចុះ ។
បើតាមការបញ្ជាក់របស់ លោក មាស ឬទ្ធី ដែលថ្លែងប្រាប់ បណ្តាញព័ត៌មាន Fresh News ថា ៖
អាចារ្យប្រចាំវត្តសែនសុខ ដែលទាមទារលុយនោះ មានឈ្មោះ ចាន់ សំណាង ហើយចំនួនដែលឈានដល់ទៅ២៦០០ដុល្លារនេះ គឺទាមទារដូចជា៖
ទី១ ៖ ប្រគេនចំពោះវត្តសម្រាប់តម្កល់សព ១២៥០ដុល្លារ
ទី២៖ អាចារ្យយោគី ៥០០ដុល្លារ
ទី៣៖ សម្រាប់វត្តចាត់ចែងពិធី៖ ៧០០ដុល្លារ
ទី៤៖ ក្តារមឈូស ១៥០ដុល្លារ ។
ទាក់ទងនឹងលុយនេះ លោកឬទ្ធី បានបញ្ជាក់ថា ៖
ការទាមទារលុយថ្លៃតម្កល់សពនេះ ខាងវត្តសែនសុខមិនបានដឹងរឿងនេះទេ គឺផ្ដើមចេះពីបុគ្គលអាចារ្យរូបនេះតែម្តង ហើយបុគ្គលអាចារ្យរូបនេះ បានអះអាងខ្លួនឯងថា ជាអាចារ្យមកពីរាជវាំងទៀតផង។

ហើយអ្វីដែលខាងក្រុមហ៊ុនហង្សមាស មិនអាចទទួលយកបាននោះ គឺពាក្យសម្តីរបស់អាចារ្យ ចាន់ សំណាង និយាយបែបម៉ាក់ងាយធ្ងន់ៗថា៖
«ថៅកែហង្សមាសធំប៉ុណ្ណាប៉ុណ្ណីមកថោកទាប អត់លុយឲ្យវត្ត»។
ជាចុងក្រោយលោក ឬទ្ធី អស់ពាក្យនឹងថ្លែង បានត្រឹមតែចោទជាសំនួរថា តើវត្តជាទីអារាមសម្រាប់ប្រជាពលរដ្ឋធ្វើបុណ្យធ្វើទាន ឬក៏ជាសណ្ឋាគារសម្រាប់គិតថ្លៃ ? និង ទូរស័ព្ទស្នើសុំការអន្តរាគមន៍ពីអភិបាលខណ្ឌ និង អធិការនគរបាល ខណ្ឌសែនសុខ ។

ទាក់ទងនឹងរឿងខាងលើនេះ ខាងលោក ផែង វណ្ណៈ ក៍នៅមុនសុខ និងប្រតិកម្មថា៖
ខ្ញុំពិតជាហួសចិត្តពេលបានលឺសម្លាញ់ មាសរឹទ្ធី អគ្គនាយករងទូរទស្សន៍ហង្ស មាស និយាយរឿងអាចារ្យ ប្រចាំវត្តសែន សុខ ឈ្មោះ ចាន់ សំណាង ទារលុយថ្លៃតម្កល់សពតារាចម្រៀង សាន ស្រីឡៃ ២៦០០ ដុល្លារ ហើយគំរាមថា បើមិនបានតម្លៃនេះទេត្រូវយកសពចេញពីវត្ត ។
ឱ ព្រះជាម្ចាស់ ចុះអាចារ្យ ស្អី ក៏គ្មានធម៌ក្នុងខ្លួនបែបនេះ ទង្វើរបស់អាចារ្យ ចាន់ សំណាង នេះដូចជាជ្រុលហួសហេតុពេកហើយ អត់ដឹងបុណ្យ បាបអីបន្តិចសោះ ដឹងតែលុយមួយមុខ ។ ខាងទូរទស្សន៍ហង្ស មាស មិនមែនមិនចំណាយទេ គេមានរៀបចំខ្ទង់ចំណាយរួចហើយ តែដោយកំពុងរវល់រៀបចំបុណ្យសពេកទើបមិនទាន់បង់លុយជូន ។
រឿងទារលុយថ្លៃ ២៦០០ ដុល្លារ ថ្លៃតំកល់សពមធ្យមទេ ងំគឺ អួតអាងថាខ្លួនសុទ្ធតែជាអាចារ្យ មកពីវាំងទៀត ។ នេះចំពោះទូរទស្សន៍ហង្ស មាស ផង អាចារ្យ ចាន់ សំណាង ធ្វើបែបនេះ ចុះបើរាស្ត្រក្រីក្រយ៉ាងម៉េចទៅវិញ ?
សង្ឃឹមថា អាជ្ញាធរ និង សមត្ថកិច្ច ខណ្ឌសែនសុខ នឹងចុះទៅពិនិត្យមើលករណីនេះជាពុំខាន ។

រូបជាច្រើនទៀតរបស់អាចារ្យរូបនេះ






